ថ្ងៃកំណត់បង់ពន្ធ១៥០លានដុល្លារជិតមកដល់ Fan Bingbing បង្ហាញខ្លួននៅក្រុមហ៊ុន
- 2018-12-10 05:34:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃកំណត់បង់ពន្ធ១៥០លានដុល្លារជិតមកដល់ Fan Bingbing បង្ហាញខ្លួននៅក្រុមហ៊ុន
ស្លៀកពាក់ខ្មៅមួយឈុត ពីក្បាលដល់ចុងជើង តារាសម្ដែងស្រីជួរមុខចិន Fan Bingbing បានមានវត្តមាននៅក្រុមហ៊ុនរបស់ខ្លួន ខណៈគេមិនទាន់ដឹងថានាងប្រមូលគ្រប់លុយបង់ពន្ធឬនៅ។
ក្រោយពេលទទួលស្គាល់ថាខ្លួនឯងពិតជាគេចពន្ធជាង១៥០លានដុល្លារពិតមែននោះ កំពូលតារាសម្ដែងស្រីចិន Fan Bingbing នៅតែមិនទាន់បានបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈណាមួយជាផ្លូវការនោះឡើយ។ បណ្ដាញព័ត៌មានធំៗថែមទាំងទម្លាយថា ដោយសារតែរឿងអាស្រូវនេះ ស្រីស្អាតវ័យ៣៧ឆ្នាំបានពន្យារមង្គលការរបស់ខ្លួននឹង តារាសម្ដែងប្រុស Li Chen ទៀតផង។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅនេះ អ្នកកាសែតបានប្រទះឃើញតួរឿង “មហិច្ឆតាអ៊ូម៉ីនាង” បង្ហាញខ្លួននៅការិយាល័យក្រុមហ៊ុនរបស់ខ្លួន នៅទីក្រុងប៉េកាំង។ នៅក្នុងឈុតសំលៀកបំពាក់ខ្មៅពីលើដល់ក្រោម និងពាក់វ៉ែនតាទៀតនោះ រាជិនីទូរទស្សន៍មកធ្វើការតែឯង គ្មានម្ដាយក៏ដូចជាជំនួយការតាមដូចរាល់ដងឡើយ។ គួរបញ្ជាក់ផងដែរថាឱសានវាទ ដែលតារាកើតឆ្នាំ ១៩៨១ ត្រូវបង់លុយពន្ធ១៥០លានដុល្លារឲ្យរដ្ឋនោះគឺថ្ងៃ៣០ ខែធ្នូនេះឯង។ គេមិនទាន់ដឹងនៅឡើយទេថា តើនាងប្រមូលលុយគ្រប់គ្រាន់ហើយឬនៅ៕
ចុចអាន៖Fan Bingbing បង្ហាញខ្លួនទាំងទឹកមុខស្រពោន ក្រោយប្អូនប្រុសត្រូវទូរទស្សន៍ធ្វើបាប