Fan Bingbing បង្ហាញ​ខ្លួន​ទាំង​ទឹក​មុខ​ស្រពោន ក្រោយ​ប្អូន​ប្រុស​ត្រូវ​ទូរទស្សន៍​ធ្វើ​បាប

  • 2018-11-29 02:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​បង្ហាញ​ខ្លួន​ជួបជុំ​មិត្តភក្ដិ​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing ហាក់​មិន​សប្បាយ​ចិត្ត​ឡើយ​ក្រោយ​រឿង​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ចំពោះ​នាង​នា​ពេល​កន្លង។

កាល​ពី​យប់​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​ចុះ​ផ្សាយ​ពី​កម្រង​រូបភាព​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing ពេល​នាង​បង្ហាញ​ខ្លួន​ជួបជុំ​មិត្តភ័ក្ដិ​ដើម្បី​ញ៉ាំអី។ ខុស​ពី​សព្វ​ដង ដែល​សូម្បី​ចេញ​ក្រៅ​ក៏​ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ តែង​ធ្វើ​ខ្លួន​ឡើង​ខ្ញង់ៗ​នោះ លើក​គេ​សង្កេត​ឃើញ​គូ​ដណ្ដឹង​របស់ Li Chen មិន​ខ្ចី​ធ្វើ​ខ្លួន​តែ​ម្ដង ដោយ​គ្រាន់​តែ​ចង​សក់ធម្មតា និង​ពាក់​អាវ​រងា​ធំ។

គេ​សង្កេត​ឃើញ​ថា ទឹក​មុខ​របស់​តារា​ស្រី​ត្រកូល Fan មិន​រីក​នោះ​ទេ គឺ​រៀង​ពិបាក​ចិត្ត។ នេះ​អាច​បណ្ដាល​មក​ពី​ហេតុការណ៍​ប្អូន​ប្រុស​របស់​នាង តារា​ចម្រៀង Fan Chengcheng ត្រូវ​ប៉ុស្តិ៍​ទូរទស្សន៍​​កាត់​រូបភាព​ចោល​ខ្ទេចពេល​ចូល​ច្រៀង​ក្នុង​កម្មវិធី China Idol Top Hits។

មុន​ពេល​ចូល​ភោជនីយដ្ឋាន​ជប៉ុន​មួយ តួ​រឿង “ព្រះនាងយេយេ” បាន​និយាយ​ទូរសព្ទ​យ៉ាង​យូរ។ ពេល​មិត្តភ័ក្ដិ​នាង​មក​ដល់ ទើប​នាង​ចុះ​ពី​លើ​ឡាន។ តែ​ក្រោយ​មក​ក៏​ចេញ​វិញ​ភ្លាម ហាក់​ដូច​ជា​​ច្រឡំហាង៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម