បើ​ឃើញ​បុរស​ណា​មាន​១១​ចំនុច​នេះ ស្រលាញ់​​ចុះ​មិន​ខុស​ទេ

  • 2018-11-17 08:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី ងាយ​នឹង​ធ្លាក់​ក្នុង​​អន្លង់​ស្នេហ៍​របស់​បុរស​ណា ដែល​ពូកែ​សម្តែង​អាការៈ​ទាក់​ទាញ និង​ពូកែ​លែងសម្តី​ផ្អែម​ល្ហែម​។ ប៉ុន្តែ​ទាំង​នេះ ប្រហែល​ជា​មិន​មែន​ជា​ស្នេហ៍​ស្មោះ​នោះ​ទេ ព្រោះ​គេ​អាច​គ្រាន់​តែ​យក​តិច​និក​នេះ បោក​ប្រាស់​អ្នក​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ អញ្ចឹង ដើម្បី​សម្គាល់​ថា​បុរស​ណា ស្រលាញ់​អ្នក​ពិត​ប្រាកដ អ្នក​អាច​មើល​តាម​រឿង ១១​ចំនុច​នេះ​៖​

១. សម្លឹង​មើល​អ្នក​តែ​ម្នាក់​គត់​

មិន​រាយភ្នែក​សម្លឹងមើល​ស្រី​ផ្សេង​ផ្តេស​ផ្តាស ពេល​កំពុង​និយាយ​ជាមួយ​អ្នក​។ គេ​នឹ​ង​ប្រើ​កែវ​ភ្នែក​របស់​គេ បង្ហាញ​ចេញ​ពី​ការ​ចាប់​អារម្មណ៍​ចំពោះ​សកម្មភាព​របស់​អ្នក​គ្រប់​ពេល​។

ចុច៖ ពេលជួបបុរសក្នុងក្តីសុបិន មនុស្ស​ស្រី​​នឹង​មាន​អារម្មណ៍​ទាំង ៩ យ៉ាង​នេះ

២. ចិត្ត​ល្អ មាន​សេចក្តី​មេត្តា​ករុណា

ចេះ​អាណិត​អាសូរ ចំពោះ​អ្នក គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក។ គេ​នឹង​យក​ចិត្ត​ទុក​ដាក់​ជួយ​នូវ​អ្វី​ដែល​អ្នក​បាន​ពឹងពាក់ ឬ​សូម្បី​តែ​អ្នក​មិន​ពឹងពាក់​គេ​ក៏​ដោយ​។

៣. មាន​ចិត្ត​អត់​ធ្មត់​ដើម្បី​សម្រេច​ការងារ​ធំ

គាត់​ជា​មនុស្ស​ប្រុស ដែល​មាន​ក្តី​ស្រមៃ​ធំ​ធេង ប៉ុន្តែ​គាត់​ក៏​មាន​សេចក្តី​អំណត់​ក្នុង​ការ​ធ្វើ​វា​ដោយ​សន្តិវិធី​។ ជារួម​ គឺ​គាត់​មិន​អន្ទះសារ ឬ មួរ​ម៉ៅ ពេល​មិន​ទាន់​សម្រេច​កិច្ច​ការ​នោះ បាន​ភ្លាម​ៗ​នោះ​ទេ​។

៤. ស្គាល់​ពី​ដែន​កំណត់​របស់​ខ្លួន​

គាត់​ហ៊ាន​ប្រាប់​អ្នក​ពី​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន និង​ធ្វើ​មិន​បាន បើ​ទោះ​បី​ជា​គាត់​ខំ​ប្រឹង​ប្រែង​យ៉ាង​ណា​ក៏​ដោយ​។ គាត់​មិន​ចេះ​តែ​អួត​ឲ្យ​តែ​ផុត​ពី​មាត់​នោះ​ទេ។

៤. ចេះ​ធ្វើ​ម្ហូប

គាត់​ស្គាល់​ពី​សម្ភារៈក្នុង​ផ្ទះបាយ ហើយ​អាច​ចំអិន​អាហារ​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​អ្នក​ញុំា​បាន​។

៥. មាន​ភាព​រស់​រវើក

គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​ហាត់​កីឡា/ហាត់​ប្រាណ​ ជា​ប្រចាំ​ថ្ងៃ ឬ ចូលចិត្ត​ធ្វើ​អ្វី​ផ្សេងៗ ដែ​ល​ឲ្យ​​ពេល​វេលា​ដើរ​អត់​ប្រយោជន៍​។

៦. មិន​ចេះ​អួត​អាង

មនុស្ស​ប្រុស​ល្អ​ៗ មិន​សូវ​ចេះ​អួត នូវ​រឿង​អ្វី​ដែល​គេធ្វើ​មិន​បាន​នោះ​ទេ​។ គេ​នឹង​មិន​ប្រើ​វិធី​នេះ ដើម្បី​ទាក់​ទង​ស្រី​ៗ​ឡើយ​។

៧. មាន​សមត្ថភាព​ពិសេស អាច​​ធ្វើ​ឲ្យ​អ្នក​សើច និ​ងញញឹម

មិន​ថា​អ្នក​ពិបាក​ចិត្ត​ប៉ុណ្ណា​ទេ គឺ​គេ​មាន​វិធី​ប្លែក​ៗ ដើម្បី​ធ្វើ​ឲ្យ​អ្នក​អាច​សើច​ និង​ញញឹម​បាន​គ្រប់​ពេល​។

៨. តែង​និយាយ​ពាក្យ​ល្អ​ៗ​

គាត់​នឹង​មិន​ប្រើ​ពាក្យ​សម្តី​ត្រគោះ​បោះ​បោក​ចំពោះ​អ្នក​នោះ​ទេ​។ ទោះ​បី​ជា​ខឹង​យ៉ាង​ណា គាត់​នឹង​រក​វិធី​ឆ្លើយ​តប​ដោយ​ពាក្យ​ល្អ​ៗ​ទៅ​អ្នក​វិញ​។

ចុច៖ មនុស្ស​​ប្រុស​ដែល​ចាប់​ផ្ដើម​ធុញ​​ទ្រាន់នឹង​ស្នេហា​​ គេតែង​តែសម្ដែង​​រឿង​ទាំង​នេះ​ចេញ​មក

៩.​ មិននាំ​ឈ្លោះ

ធម្មតា​ទេ ដែល​គូ​ស្នេហ៍​តែង​តែ​ឈ្លោះ​គ្នា ប៉ុន្តែ​គេ​នឹង​ក្លាយ​ជា​មនុស្ស ដែល​បញ្ចប់​ជម្លោះ​នោះ ហើយ​ស្វែង​រក​សន្តិភាព សម្រាប់​សេចក្តី​ស្នេហា។

១០.​​ជួយ​អ្នក​គ្រប់​ពេល ដែល​អ្នក​មាន​ទុក្ខ

គេ​នឹង​ព្យាយាម​ជួយ​អ្នក​ មិន​ថាគេ​រវល់​ប៉ុណ្ណា​នោះ​ទេ។ គ្រាន់​តែ​អ្នក​ទូរសព្ទ​ទៅ​គេ គេ​ក៏​នឹង​ស្ទុះ​មក​រក​អ្នក​ភ្លាម។ គេ​ដាច់​ខាត​មិន​ទុក​អ្នក​ចោល​ក្នុង​ពេល​មាន​ទុក្ខ នោះ​ទេ។

១១. ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់

គេ​នឹង​ដាក់​អ្នក​ជាជម្រើស​ដំបូង នៅ​ក្នុង​ការ​សម្រេច​ចិត្ត​អ្វី​មួយ។ អ្នក​តែង​តែ​ជា​មនុស្ស​ស្រី​ម្នាក់ ដែល​មាន​តំលៃ​សំខាន់ ​សម្រាប់​គេ​ជានិច្ច៕  

 អត្ថបទទាក់ទង៖ បើ​មិន​ចេះ​ធ្វើ​រឿង​ទាំង​នេះ ប្រយ័ត្ន​បុរស​ល្អៗ​​​របូត​ចេញ​​ពី​ដៃ​បាត់​

ប្រភព៖ elitedaily ប្រែសម្រួល៖ ផល សុខភារី

អត្ថបទពេញនិយម