រក​ឯ​ណាបាន! ​ទំនិញ​ច្រើន​រាប់​មិន​អស់ បញ្ចុះ​តម្លៃ​កប់ៗ​ដល់​៨០% មួយ​ឆ្នាំ​មាន​តែ​ម្ដងគត់​!

  • 2018-10-04 07:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​សន្និសីទ​​​​​សារព័ត៌មាន​​​​​ស្តី​​ពី Ladies' Fair ​​​​​​​ដែល​បាន​ធ្វើ​​ឡើង​​​​​​នៅ​​ក្នុង​​សណ្ឋាគារ​​​ហ៊ីម៉ាវ៉ារី កាល​ពី​​​​​​​​​​​ថ្ងៃ​​ម្សិល​មិញនេះ ដោយ​​មាន​​​​​ការ​​​សហការ​​គ្នា រវាង​ក្រុមហ៊ុន 360 Ads & Eventជាមួយ​នឹង​វិបសាយព័ត៌មានស្រ្តី​ធំជាងគេប្រចាំកម្ពុជា "កញ្ញា" និង​មាន​ការ​​សហការ​ពី​ក្រុម​ហ៊ុន​ធំៗពីរ គឺក្រុមហ៊ុនផ្ដល់សេវាទូទាត់ឥតសាច់ប្រាក់ធំបំផុតនៅកម្ពុជា Pi Pay និងវិបសាយទិញលក់អចលទ្រព្យដ៏ធំនៅកម្ពុជា realestate.com.kh ។

ពិព័រណ៍ "នារីសម័យថ្មី" (Ladies' Fair)​ ​​​​​​​​នឹងគ្រោងរៀបចំឡើងនៅ ថ្ងៃទី២២-២៣ ខែធ្នូ ២០១៨ នៅសាលពិព័រណ៍កោះពេជ្រ គឺជាព្រឹត្តិការណ៍ពិព័រណ៍លក់ផលិតផលម៉ាកល្បីៗគ្រប់ប្រភេទសម្រាប់​មនុស្ស​ស្រី។ ហេតុ​​នេះ​​​​​ហើយ​​ស្រីៗ​ដែល​ចូល​ចិត្ត​​ដើរ​ផ្សារ​ទិញ​​​ទំនិញ​ មិន​​​​​​គួរ​​​​ខក​ខាន​ឱកាស​​​ដ៏​​ល្អ​​នេះ​ទេ​ ព្រោះ​​​​​​​​​​​​​​​​​​​​​អ្នក​នឹង​​អាច​ទទួល​​បាន​​​​ការបញ្ចុះតម្លៃធំបំផុតរហូតដល់ ៨០% ឯណោះ​។ ​

កញ្ញា ដែក ដារី អ្នកគ្រប់គ្រងក្រុមហ៊ុន 360 Ads & Event ថ្លែងថា៖ “នេះជាលើកដំបូងដែលកម្ពុជាយើងមានពិព័រណ៍ពិសេសបែបនេះសម្រាប់ស្រ្តី ហើយមានផលិតសម្បូរបែបសម្រាប់ស្រីៗចង់ Shopping។ យើងរៀបចំពិព័រណ៍នេះឡើងសម្រាប់ស្ត្រីដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ។ យើងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ២ ម៉ឺននាក់។

សម្រាប់ដៃគូអាជីវកម្មរបស់យើងវិញ យើងកំពុងផ្ដល់ឱកាសពិសេសដល់ពួកគាត់ ដោយបញ្ចុះតម្លៃ ២០% សម្រាប់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដែលកក់ស្ដង់ផលិតផល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ ៣១ តុលា”។

ពិព័រណ៍ នារីសម័យថ្មី មានស្តង់លក់ផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជា ៣០០ ស្ដង់ ក្នុងនោះមានផលិតផល ដូចជា សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories) សម្រស់ និងម៉ូដ (Beauty & Fashion) កីឡា និងសុខភាព (Sports & Fitness) សម្ភារៈផ្ទះបាយ (Home Appliances) ផលិតផលកូនក្មេង (Baby Care) សុខភាព (Health Care) អាហារ និងភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និងអចលនទ្រព្យ (Real Estate)។

ដោយ​ឡែក អ្នកស្រី សរ សុគន្ធី អ្នកគ្រប់គ្រងវិបសាយ «កញ្ញា» ថ្លែងដូច្នេះថា “យើងរីករាយដែលសហការជាមួយក្រុមហ៊ុន 360 Ads & Event ឲ្យមានពិព័រណ៍នេះឡើង។ តាមរយៈការសហការនេះ និងការផ្សព្វផ្សាយលើវិបសាយ កញ្ញា យើងបានផ្ដល់តម្លៃបន្ថែមដល់អ្នកអានរបស់យើងជាក់ស្ដែង តាមរយៈ Shopping ក្នុងតម្លៃ Discount យ៉ាងច្រើនដល់ ៨០%។ កន្លងមក កញ្ញា ផ្ដល់តែព័ត៌មាន​ជុំវិញរឿងពាក់ព័ន្ធស្រីៗ ជាចំណេះដឹង ជាតិចនិក ជាដំណោះស្រាយទាក់ទងនឹងជីវិតស្នេហា គ្រួសារ សម្រស់ សុខភាព ដល់អ្នកអានជាស្ត្រីរបស់យើងប៉ុណ្ណោះ តែ​ពេល​នេះ​ អ្នកអាន​ដែល​មាន​ភាគ​ច្រើន​ជា​នារី​របស់​យើង​អាច​មាន​ឱកាស​ជ្រើស​រើស​ផលិត​ផល​ដែល​យើង​បាន​ណែនាំ​នៅ​ក្នុង​អត្ថបទ​ចំណេះដឹង​ទាំង​នេះ​បាន​នៅ​ក្នុង​ពិព័រណ៍​ដ៏​ធំ​មួយ​នេះ និង​អាច​ទទួ​លបាន​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​ផង។"

​គួរ​បញ្ជាក់​ផង​ដែរ​ថា Ladies' Fair នឹង​មាន​តាំង​បង្ហាញ និង​​លក់​ផលិតផល​ម៉ាក​ល្បីៗ​គ្រប់​ប្រភេទ​ទាំង​ក្នុង​ស្រុក និង​បរទេស​ប្រមាណ​ជា ៣០០ ស្ដង់ ក្នុង​នោះ​ មានផលិតផល៖

  • សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories)

  • សម្រស់ និង​ម៉ូដ (Beauty & Fashion)

  • កីឡា និងសុខភាព (Sports & Fitness)

  • សម្ភារៈ​ផ្ទះបាយ (Home Appliances)

  • ផលិតផល​កូន​ក្មេង (Baby Care)

  • សុខភាព (Health Care)

  • អាហារ និង​ភេសជ្ជៈ (Foods & Beverages)

  • អប់រំ (Education)

  • កម្សាន្ត (Entertainment)

  • ទេសចរណ៍ (Travel & Tourism)

  • អចលនទ្រព្យ (Real Estate)

បើ​ក្រុមហ៊ុន​ ឬ​អ្នក​លក់​ចាប់​អារម្មណ៍​ចង់​ចូលរួម​ដាក់​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​ពិព័រណ៍​ដ៏​ធំ និង​ដំបូង​បំផុត​នៅ​កម្ពុជា​មួយ​នេះ សូម​​ចូល​ផេក​ហ្វេសប៊ុក 360 Events ឬ​ទាក់ទង​ទូរសព្ទ​លេខ៖

089 777 670

011 469 959/ 069 300 914

081 506 006/ 085 510 231

093 465 465

076 333 1862

010 380 350 ៕ ​​​​​​​​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម