បុរស​បែប​ណា​អាច​ផ្ដល់​ក្ដី​សុខ​ឲ្យ​អ្នក​មួយ​ជីវិត? អត្ថបទ​ល្អ​ដែល​មនុស្ស​ស្រី​គួរ​អាន និងស៊ែរ

  • 2018-09-08 08:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ការ​ដែល​មនុស្ស​ស្រី​ម្នាក់​បាន​ជួប​ជាមួយ​​បុរស​ល្អ​​ម្នាក់

មិន​ចាំបាច់​ថា​​ទាល់​តែ​នាង​ត្រូវ​មាន​​ចរិត​ចាស់​ទុំ​គ្រប់គ្រាន់​ទេ

ព្រោះ​នៅ​ពេល​ដែល​មនុស្ស​ស្រី​ចាស់​ទុំ

ល្មម​នឹង​ពឹង​ពាក់​ខ្លួន​ឯង​បាន វា​ក៏​មាន​ន័យ​ថា...

“នាង​មិន​ធ្លាប់​ជួប​បុរស​ល្អ​ៗ​ឡើយ​សូម្បី​តែ​ម្នាក់”

មនុស្ស​ស្រី​សូម​ចាំ​ទុក​ថា

ការ​ជ្រើសរើស​គូ​ជីវិត​មិន​មាន​លក្ខខណ្ឌ​អ្វី​នោះ​ទេ

ក្រៅ​ពី​ការ​ជ្រើសរើស “មនុស្ស​ដែល​គេ​ស្រឡាញ់​អ្នក”

មិន​ថា​គេ​មាន​លុយ​ច្រើន​ប៉ុណ្ណា?

ចូល​ចិត្ត​ជួយ​យក​អាសា​អ្នក​ដទៃ​ច្រើន​ប៉ុណ្ណា?

មាន​សមត្ថភាព​ច្រើន​ប៉ុណ្ណា?

ឆ្លាត​ឈ្លាស​វៃ​យ៉ាង​ណា?

មាន​ចិត្ត​កត្តញ្ញូ​ប៉ុណ្ណា?

សង្ហា​ប៉ុណ្ណា?

ពូកែ​សម្ដី​ប៉ុណ្ណា?

តែ​បើ​គេ​មិន​ស្រឡាញ់​អ្នក តើ​វា​មាន​ប្រយោជន៍​អ្វី???

គ្រូពេទ្យ​​ផ្នែក​ផ្លូវ​ចិត្ត​បាន​ពោល​ថា...

“ទោះ​បី​អ្នក​ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​នោះ​យ៉ាង​ណា

តែ​ចំណុច​ចាប់​ផ្ដើម​នៃ​សេចក្ដី​ស្នេហា​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ខាង​បុរស

បើ​បុរស​ម្នាក់​នោះ​មិន​បាន​ស្រឡាញ់​អ្នក​ទេ

ការ​បាត់​បង់​គេ​ គឺ​ល្អ​ជាង​អ្នក​ទ្រាំ​នៅ​ជាមួយ​គេ​ទៅ​ទៀត"​

គ្មាន​គូអាច​នឹង​ត្រូវ​ឯកោ​ខ្លះ ប៉ុន្តែ​ក៏​អាច​មាន​ក្ដី​សុខ​បាន

អ្នក​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​តែ​ម្នាក់​ឯង

អ្នក​អាច​និយាយ​រាក់ទាក់​ជាមួយ​បុរស​បាន​គ្រប់​វ័យ​ដោយ​មិន​បាច់​ក្រែង​ចិត្ត​អ្នក​ណា

ល្ងាច​ឡើងក្រោយ​ចេញ​ពី​ធ្វើការ បើ​អ្នក​មិន​ទាន់​ចង់​ចូល​ផ្ទះ អ្នក​អាច​ដើរ​​ផ្សារ​បន្ត

ភាព​ឯកា​ពេល​នៅ​លីវ​វា​មិន​គួរ​ឲ្យ​ខ្លាច​ដូច​ដែល​អ្នក​គិត​នោះ​ទេ

អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​នោះ​គឺ...

នៅ​ពេល​មាន​គូ​ជីវិត​ប៉ុន្តែ​បែរ​ជាមាន​អារម្មណ៍​ឯកោ​ទៅ​វិញ!

ឪពុក​ម្នាក់​បាន​ដាស់​តឿន​កូន​ស្រី​របស់​ខ្លួន​ថា...

“បុរស​មួយ​ចំនួន​សក្ដិសម​ជាមួយ​កូន ប៉ុន្តែ​គេ​មិន​បាន​ស្រឡាញ់​កូន​ទេ

បុរស​មួយ​ចំនួន​ស្រឡាញ់​កូន តែ​គេ​មិន​សក្ដិសម​

បើ​ចង់​ដឹង​ថា​គេ​ស្រឡាញ់​កូន​ឬ​ក៏​អត់

កុំ​ប្រើ​តែ​ត្រចៀក​ស្ដាប់ តែ​ចូរ​ប្រើ​ភ្នែក​មើល​ផង

មើល​ថា​តើ​គេ​លះបង់​ដើម្បី​កូន​បាន​ប៉ុណ្ណា?

បើ​ចង់​ដឹង​ថា​គេ​សក្ដិសម​ជាមួយ​កូន​ឬ​ក៏​អត់

កុំ​វាយ​តម្លៃ​ដោយ​មើល​លើ​អ្វី​ដែល​គេ​មាន

តែ​ចូរ​វាយ​តម្លៃ​តាម​រយៈ​ស្នាម​ញញឹម និង​ទឹក​ភ្នែក​របស់​កូន​ដែល​ស្រក់​ចេញ​មក​ព្រោះ​តែ​គេ

អ្នក​ដែល​ធ្វើ​ឲ្យ​កូន​​យំ​រហូត

ទោះ​បី​មាន​លក្ខណៈ​សម្បត្តិ​​ល្អ​ឥត​ខ្ចោះ​​យ៉ាង​ណា​ក៏​ដោយ ក៏​កូន​គួរ​កុំ​ផ្ញើរ​ជីវិត

អ្នក​ដែល​ធ្វើ​ឲ្យ​កូន​​ញញឹម​បាន ទោះ​បី​មាន​ឋានៈ​ក្រ​លំបាក​យ៉ាង​ណា

ក៏​គង់​មាន​តម្លៃ​គ្រប់គ្រាន់​ដែល​កូន​អាច​ផ្ញើ​ជីវិត​បាន

ចូរ​កូន​សុខ​ចិត្ត​ហត់​ដោយ​សារ​សើច

តែ​កុំ​សុខ​ចិត្ត​ស្រួល​ខ្លួន​​តែ​ត្រូវ​ទឹក​ភ្នែក​រាល់​ថ្ងៃ”

រើស​មនុស្ស​ប្រុស​ដែល​ហ៊ាន​ទុក​រូប​របស់​អ្នក​ក្នុង​កាបូប​លុយ

រើស​មនុស្ស​ដែល​ហ៊ាន​ដាក់​រូប​របស់​អ្នក​លើ Profile ឬ Cover photo របស់​គេ

រើស​មនុស្ស​ដែល​ហ៊ាន​​ឲ្យ​អ្នក​ដឹង​​ឮ​ពី​កន្លែង​នានា​ដែល​គេ​ទៅ

រើស​មនុស្ស​ដែល​ហ៊ាន​លះបង់​ដើម្បី​ក្ដី​ស្រឡាញ់​សម្រាប់​អ្នក

ប្រសិន​បើ​ការ​មាន​ស្នេហា

គេ​មិនបាន​ធ្វើ​​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​មាន​តម្លៃ​ល្អ​ក្នុង​ខ្សែ​ភ្នែក​អ្នក​ដទៃ​ទេ

សូម​ចូលរួម​សោក​ស្ដាយ​ផង

“គឺ​អ្នក​រើស​មនុស្ស​ប្រុស​ខុស​ហើយ!”

ព្រោះ​បើ​គេ​ស្រឡាញ់​អ្នក​ពិត​ប្រាកដ

គេ​នឹង​មិន​ធ្វើ​ឲ្យ​មនុស្ស​ស្រី​របស់​គេ​មើល​ទៅ​ល្ងង់ខ្លៅ​ក្នុង​ក្រសែ​ភ្នែក​អ្នកណា​ឡើយ

មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក គេ​ត្រូវ​ការ​រស់​នៅ​ជាមួយ​អ្នក​មួយ​ជីវិត

មនុស្ស​ប្រុស​ដែល​​មិន​ស្រឡាញ់​អ្នក គេ​ត្រូវ​ការ​រស់​នៅ​ជាមួយ​អ្នក​តែ​មួយ​រយៈ​ប៉ុណ្ណោះ

អ្នក​ដែល​ត្រូវ​ការ​រស់​នៅ​ជាមួយ​អ្នក​មួយ​ជីវិត​ គេ​អាច​មិន​ទិញ​របស់​របរ​

ឬ​ប្រាប់​ថា​ស្រឡាញ់​អ្នក​រាល់​ថ្ងៃទេ

ព្រោះគេ​ព្យាយាម​កសាង​ខ្លួន​ រក​ប្រាក់ ​ដើម្បី​អ្នក​និង​គ្រួសារ

អ្នក​ដែល​ត្រូវ​ការ​រស់​នៅ​ជាមួយ​អ្នក​តែ​មួយ​រយៈ

គេ​នឹង​ប្រគល់​របស់​គ្រប់​យ៉ាង​ឲ្យ​អ្នក​

ធ្វើ​ដូច “គេ​រស់​មិន​បាន​បើ​គ្មាន​អ្នក”

រូបតំណាង

(តែ​ការពិត​គ្មាន​អ្នក​ណា​​ស្លាប់​ដោយ​សារ​ស្នេហា​ទេ

គឺ​មាន​តែ​ស្លាប់​ដោយ​សារ​ការ​​ឆាប់​វង្វេង​​ងប់ងុល និង​ភាព​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ)

សរុប​មក “មនុស្ស​ប្រុស​ល្អ​ៗ​នឹង​គិត​ដល់​ការ​រួម​ជីវិត”

“មនុស្ស​ប្រុស​អាក្រក់​ៗ​នឹង​គិត​​ដល់​ការ​រួម​ភេទ”

មនុស្ស​ស្រី​អើយ

អ្នក​ស្រឡាញ់​ខ្លួន​ឯង​ខ្លាំង​ប៉ុណ្ណា

អ្នក​ក៏​មាន​តម្លៃ​ចំពោះ​ខ្លួន​ឯង និង​អ្នក​ដទៃ​ច្រើន​ប៉ុន​នោះ​ដែរ

កុំ​ទៅ​យក​ចិត្ត​យក​ថ្លើម​អ្នក​ដទៃ រហូត​ភ្លេច​ព្រួយ​បារម្ភ​ពី​ខ្លួន​ឯង

ជីវិត​មនុស្ស​ខ្លី​ណាស់...

ចូរ​ចាំ​ទុក​ថា “ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​បន្តិច!!!”

ចុចអាន៖បណ្តាំ​លោក​យាយ​មក​កាន់​ចៅ​ស្រី​មុន​ពេល​​រៀប​ការ

ប្រភព៖ Singleklekthemovie ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន