មកមើលសម្រស់ ម៉ា នីកា ក្រោយត្រឡប់មកពីព្យាបាលបញ្ហាច្រមុះធ្ងន់ធ្ងរនៅវៀតណាម
- 2018-09-04 06:21:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលសម្រស់ ម៉ា នីកា ក្រោយត្រឡប់មកពីព្យាបាលបញ្ហាច្រមុះធ្ងន់ធ្ងរនៅវៀតណាម
កាលពីពាក់កណ្ដាលខែសីហាកន្លងទៅតារាសម្ដែង ម៉ា នីកា ធ្វើឲ្យសាធារណជនទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយពីនាង បង្ហោះវីដេអូរៀបរាប់ពីទុក្ខលំបាកបណ្ដាលឲ្យហើម និងចេញឈាមតាមច្រមុះពិបាកដកដង្ហើមដល់ថ្នាក់រត់ទៅព្យាបាលនៅប្រទេសវៀតណាម។
ម៉ា នីកា និយាយថា បន្ទាប់ពីទៅព្យាបាលនៅវៀតណាម បាន១អាទិត្យឥឡូវនេះបញ្ហាអាល័ក្សស៊ីច្រមុះនាង បានជាសះស្បើយវិលមកសភាពដើមវិញហើយមិនមានបញ្ហាអ្វីចោទទៀតទេ។ រីឯមតិមួយចំនួន លើកឡើងថាបណ្ដាលមកពីរឿងកែកុនច្រមុះ នាង សុំបដិសេធមិនមែនជាការពិតឡើយ។
“ច្រមុះខ្ញុំគឺអាល័ក្សស៊ីបង ខ្ញុំទៅព្យាបាលនៅវៀតណាមអស់ ២ ០០០ដុល្លារ។ មូលហេតុបណ្ដាលឲ្យកើតជំងឺនេះមុនដំបូងគឺខ្ញុំឈឺក្បាលវិលមុខអស់កម្លាំង ល្ហិតល្ហៃដៃជើង ក្រោយមកក៏មានខ្ទុះជាច្រើននៅក្នុងច្រមុះ"។ ម៉ា នីកា រៀបរាប់។
បន្ថែមពីនេះ ម៉ា នីកា ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនមួយចំនួនបើជួបបញ្ហាអាល័ក្សស៊ីច្រមុះដូចនាង គួរប្រញាប់ប្រញាល់ទៅព្យាបាលកុំទុកនៅយូរឆ្នាំ នាំឲ្យខាតបង់ពេលវេលា និងចំណាយថវិកាអស់ច្រើនមិនខុសពីរូបនាងនោះទេ៕