មូលហេតុដែល ភិន សុដាលីស កាត់សក់ខ្លី ហើយស្រស់ស្រាយជាងមុន
- 2018-08-30 00:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែល ភិន សុដាលីស កាត់សក់ខ្លី ហើយស្រស់ស្រាយជាងមុន
ក្រៅពីជាអាជីពជាតារាសម្ដែងមានឈ្មោះបោះសំឡេង និងជាអ្នកជំនួញដ៏ជោគជ័យម្នាក់ដែលរវល់ខ្លាំងប៉ុណ្ណានោះ ភិន សុដាលីស មិនដែលភ្លេចខ្លួនក្នុងការ Update ស្ទីលតុបតែងខ្លួនឲ្យមើលទៅស្រស់ស្អាតគួរឲ្យទាក់ទាញនោះទេ។ មួយរយះកន្លងមកនេះនាងបានកាត់សក់ខ្លីដែលជំរុញឲ្យនាងមើលទៅកាន់តែស្រស់ស្រាយ និងក្មេងជាងកាលនៅសក់វែង។ ម៉្យាងទៀតម៉ូដសក់នេះបានរំលេចទម្រង់មុខនាង ធ្វើឲ្យមើលទៅឃើញតូច និងចេញទម្រង់ចង្កា V។ ដាលីស បានឲ្យដឹងថា ក្រោយកាត់សក់ខ្លីហើយ មានមតិមិត្តភក្តិ និងអ្នកគាំទ្រជាច្រើន សរសើរថាសក្ដិសម និងមើលទៅឃើញនាងស្លីមជាមុន។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារកញ្ញា ដាលីស ឆ្លើយសំនួរទាំងអស់សំណើចថា៖ ៉ខ្ញុំស្រស់ស្រាយក្រោយកាត់សក់ខ្លី ប្រហែលមកពីមូលហេតុតែមួយនឹងទេ ដោយសារគេថា ឃើញខ្ញុំស្គមជាងមុន។ ៉ ខាងក្រោមនេះជារូបភាព អ្នកមា្តយកូនមួយ ជាមួយនឹងម៉ូដសក់ខ្លីរបស់នាង៖
ចុចអាន៖ស្រីៗសក់ស្ដើងអស់បារម្ភ! មករៀនធ្វើម៉ូដសក់បួងច្រើនម៉ូដដែលជួយឲ្យសក់មើលទៅក្រាស់