៣តំបន់ស្អាតៗនៅស្រុកខ្មែរពេញនិយមខ្លាំងសម្រាប់គូស្នេហ៍ថត Pre-Wedding
- 2018-08-29 08:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣តំបន់ស្អាតៗនៅស្រុកខ្មែរពេញនិយមខ្លាំងសម្រាប់គូស្នេហ៍ថត Pre-Wedding
គូស្នេហ៍នាសម័យបច្ចុប្បន្ន មិនភ្លេចទេនូវការថតរូប Pre-Wedding ស្អាតៗដើម្បីបន្សល់ទុកអនុស្សាវរីយ៍ល្អៗ ផ្អែមល្ហែមជាមួយមនុស្សដែលខ្លួនស្រលាញ់ មុននឹងឈានដល់ថ្ងៃអាពាហ៍ពិពាហ៍។ យ៉ាងណាមិញតាមការរៀបរាប់របស់លោក វណ្ណៈ រ៉ាសិដ្ឋ ដែលជាអ្នកថតរូបរូបអាជីព និងអ្នកប្រែសម្រួល ប្រចាំនៅ The Ring Wedding Cambodia បានប្រាប់មកកាន់វេបសាយ កញ្ញា ថា "ទីតាំងថតនៅក្នុងប្រទេសកម្ពុជា ដែលពេញនិយមសម្រាប់ការថតរូប Pre-Wedding ស្ថិតនៅក្នុង៣ខេត្តផ្សេងគ្នារួមមាន ខេត្តសៀមរាប ខេត្តកំពត និងខេត្តព្រះសីហនុ។" នៅក្នុងខេត្តទាំង៣នោះទៀតសោត មានតំបន់សំខាន់ខុសៗគ្នា ជាជម្រើសដ៏ល្អក្នុងផ្តិតយករូបភាពស្អាតៗ ព្រមទាំងទេសភាពស្រស់ត្រកាល។ ចង់ដឹងថាកន្លែងទាំងនោះ មាននៅទីណាខ្លះ តាមដានខាងក្រោមនេះទាំងអស់គ្នា។
១. ខេត្តសៀមរាប
ប្រាសាទអង្គរវត្ត
ប្រាសាទបាយ័ន (ភាគច្រើននៅខ្លោងទ្វារចូល)
ប្រាសាទបាពួន
ទន្លេអុំដែលមានការជិះទូកបែបបុរាណ
បឹងឈូកដែលត្រូវជិះពីក្រុងសៀមរាបប្រមាណ១៥នាទី និងកន្លែងស្អាតៗជាច្រើនទៀត
២. ខេត្តកំពត
ភ្នំបូកគោ (នៅតាមផ្លូវឡើងទៅលើភ្នំ វិហារកាតូលិក វត្តសំពៅប្រាំង... )
តំបន់ដងព្រែក
កំពង់ត្រាច
អាគារចាស់ៗនៅក្នុងក្រុងកំពត
ម្យ៉ាងវិញទៀត រាល់ពេលគូស្នេហ៍ជ្រើសរើសខេត្តកំពតសម្រាប់ថតរូប ពួកគេតែងឆៀងចូលទៅដល់ ខេត្តកែប ដោយសារខេត្តទាំងពីរនេះ នៅជិតបង្កើយនឹងគ្នា ថែមទាំងមានរីស្សតស្អាតៗជាច្រើន មានឆ្នេរខ្សាច់ និងផ្ទះសម័យបារាំងនៅទល់ឆ្នេរកែប។ លោក ពិសិដ្ឋបញ្ជាក់។
៣. ខេត្តព្រះសីហនុ
ដំណាក់ស្តេច
ឆ្នេរអូរត្រេះ
ឆ្នេរព្រែកត្រែង
កំពង់ផែ
កោះរុង
កោះរុងសន្លឹម
ក្រៅពីនេះដែរគូស្នេហ៍អាចជ្រើសរើសទីតាំងផ្សេងទៀត ដូចជានៅទីក្រុងភ្នំពេញ រមណីយដ្ឋានគិរីរម្យ ខេត្តកោះកុង ខេត្តមណ្ឌលគិរីជាដើម អាស្រ័យទៅលើអ្វីដែលអ្នកចង់បាន។
រូបភាពផ្តល់ឲ្យ The Ring Wedding Cambodia