ស្ដាយ​ស្លៀកពាក់​ស្អាត​ឥត​ទាស់​របស់​តួឯក​ប្រុស​រឿង “Secretary Kim”នៅ​ព្រលានយន្តហោះ

  • 2018-08-18 03:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ផ្ដើម​អាជីព​ជា​តារា​ម៉ូដែល បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​ប្រុស​​ល្បី​ឈ្មោះ​កូរ៉េ Park Seo Jun មាន​ស្ទីល​ស្លៀក​ពាក់​ទាន់​សម័យ គួរ​ឲ្យ​ទាក់ទាញ។

ក្រោយ​ពេល​ខ្សែ​ភាពយន្ត​ភាគកូរ៉េ “What’s Wrong With Secretary Kim” ត្រូវ​បាន​ចាក់​ផ្សាយ កេរ្តិ៍​ឈ្មោះ​របស់​តួឯក​ប្រុស​ស្រី​រឿង​នេះ បាន​ល្បី​កក្រើក​ទូទាំង​អាស៊ី ដោយ​សារ​រឿង​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង។ ទន្ទឹម​នឹង​នោះ តារា​ប្រុស​រូប​សង្ហារ Park Seo Jun រ៉ាប់រង​តួ​អគ្គនាយក​រង​នោះ ក៏​បាន​បង្កើង​ភាព​ល្បី​របស់​ខ្លួន​ឡើង​មួយ​កម្រិត​ទៀត។

ក្រៅ​ពី​រូប​សម្បត្តិ​ទាក់ទាញ​របស់​ប្រុស​ស្អាត​វ័យ ២៩​ឆ្នាំ​នោះ ស្ទីល​ស្លៀកពាក់​របស់​លោក​ក៏​អូសទាញ​អ្នក​គាំទ្រ​មិន​តិច​ឡើយ ជា​ពិសេស​គឺ​ម៉ូដ​ខោអាវ​ដែល​លោក​ស្លៀក​​ទៅ​ព្រលានយន្តហោះ​ម្ដងៗ។ ជ្រើស​យក​ស្ទីល​សាមញ្ញ មិន​រញ៉េរញ៉ៃ​ច្រើន តែ​ស្ដាយ​របស់​លោក​តែង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​ជានិច្ច៕

ចុចអានបន្ត៖

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម