កំពូល​តារា​ប្រុស​លំដាប់ A កូរ៉េ ទាំង​៩​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ធ្លាប់​ឆ្លង​កាត់​កែ​ច្រមុះ

  • 2018-08-12 03:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុទ្ធ​តែ​សិល្បករ​ជួរ​មុខ​នៅ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​ទាំង​អស់ តែ​ប្រុស​ស្អាត​ទាំង​នេះ មិន​តិច​ជាង​១​ដង ត្រូវ​គេ​សង្ស័យ​ថា​បាន​ឆ្លង​កាត់​មុខ​កាំបិត​ដើម្បី​កែកុន​ច្រមុះ​របស់ខ្លួន។ ការ​វះកាត់​កែ​សម្ផស្ស​បាន​ប្រែ​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​សម័យ​នេះ ជាពិសេស​គឺ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ស្ថិត​ក្នុង​ចង្កោម​សិល្បៈ។ នៅ​ពេល​នេះ មិន​មែន​មាន​តែ​តារា​ស្រី​នោះ​ទេ ដែល​ពឹង​ពាក់​ដល់​មុខ​កាំបិត​ដើម្បី​មាន​រូប​សម្បត្តិ​ស្អាត​ជាង​មុន តារា​ប្រុស​ក៏​មិន​តិច​ដែរ​ដែល​បាន​ប្រើ​វិធី​សាស្ត្រ​នេះ ដើម្បី​លើក​សម្រស់​ខ្លួន។ ជាក់ស្ដែង តារា​ប្រុស​កូរ៉េ​លំដាប់​កំពូល​ជា​ច្រើន​រូប ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​កែកុន​មុខ​របស់​ខ្លួន ហើយ​ចំណុច​ដែល​ពួក​គេ​តែងតែ​កែ​ច្រើន​ជាង​គេ​នោះ គឺ​ច្រមុះ​តែ​ម្ដង។ ខាង​ក្រោម​នេះ គឺ​ជា​ប្រុស​ស្អាត​នានា​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ឆ្លង​កាត់​ការ​ដាក់​ខ្ទង់ច្រមុះ​សិប្បនិមិត្ត៕

១. Lee Dong Wook

២. Kwon Sang Woo

៣. Nam Joo Hyuk

៤. Kim Jae Joong

៥. Kim Soo Hyun

៦. Ji Chang Wook

៧. Lee Min Ho

៨. Lee Jong Suk

៩. Yuta

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម