មនុស្សស្រីក្លាហានហ៊ានសារភាពស្នេហ៍ដាក់បុរសមុនមិនមែនមានន័យថាអន់ទេ
- 2018-07-27 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីក្លាហានហ៊ានសារភាពស្នេហ៍ដាក់បុរសមុនមិនមែនមានន័យថាអន់ទេ
វាជាគំនិតចាស់គំរឹលពេកហើយដែលគ្រាន់តែមនុស្សស្រី ស្រលាញ់នរណាម្នាក់ហើយហ៊ានសារភាពដាក់គេមុនចាត់ទុកថាអន់ដែរនោះ។ ហេតុអីចាំបាច់មានគំនិតដូច្នោះ ស្របពេលដែលមនុស្សប្រុសនិងស្រីមានសិទ្ធិស្មើគ្នាសោះហ្នឹង? ៥ចំណុចខាងក្រោមនេះអាចបញ្ជាក់យ៉ាងច្បាស់ថា នារីដែលហ៊ានសារភាពទៅកាន់ បុរសដែលខ្លួនស្រលាញ់មិនមែនមានន័យថាអន់នោះទេ។
១. អាចបង្ហាញពីទំនុកចិត្តដែលអ្នកមាននៅក្នុងខ្លួន
ទោះពេលនិយាយប្រាប់ទៅ អ្នកបានជោគជ័យឬត្រូវគេបដិសេធក៏ដោយ ទទួលយកវាទៅ យ៉ាងហោចណាស់អ្នកបានសាកល្បង បង្ហាញពីភាពក្លាហាន មិនស្ទាក់ស្ទើរ និងទំនុកចិត្តរបស់ខ្លួនឯងដែរ។
២. មិនខ្ជះខ្ជាយពេលវេលាដើម្បីរង់ចាំ
តាមរយៈទឹកមុខ ឬកាយវិការផ្សេងៗពិបាកសន្និដ្ឋានណាស់ថាមនុស្សដែលអ្នកលួចស្រលាញ់មានចិត្តលើអ្នកវិញអត់។ អ្នកក៏មិនមែនជាគ្រូទាយដែលអាចដឹងចិត្តគេ១០០%ដែរ ម្ល៉ោះហើយកុំនាំឲ្យខាតពេលវេលាច្រើន សួរត្រង់ៗតែម្តងទៅ ដើម្បីឲ្យបានដឹងកាន់តែច្បាស់ និងមិនខកចិត្ត ដេកព្រួយតែម្នាក់ឯង គ្មាននរណាដឹង។
៣. មានសិទ្ធិស្មើគ្នា
សម័យនេះទៅហើយ ប្រុសនិងស្រីមានសិទ្ធិស្មើគ្នាតើ គ្រាន់តែនិយាយប្រាប់គេមុនសោះ វាគ្មានកំហុសអីទេ។ បើដេកចាំឲ្យគមកសារភាពដាក់អ្នកមុន ចុះក្រែងលោគេគ្មានភាពក្លាហានដែរទៅ អ្នកទាំងពីរប្រាកដជាគ្មានថ្ងៃអាចចាប់ផ្តើមមិនខាន។
៤. វាជាអារម្មណ៍និងជម្រើសរបស់អ្នក
អ្នកមិនអាចក្បត់អារម្មណ៍ខ្លួនឯងបានទេ បើគិតយ៉ាងម៉េចហើយ ធ្វើបែបហ្នឹងទៅប៉ុន្តែត្រូវធ្វើដោយហេតុផលច្បាស់លាស់ ព្រោះវាជាជម្រើសរបស់អ្នក គ្មាននរណាផ្សេងអាចមកគ្រប់គ្រងបានឡើយ។
៥. ធ្វើជាគំរូល្អសម្រាប់នារីដទៃទៀត
ភាគច្រើនមនុស្សស្រីគិតថា បើមានមនុស្សប្រុសណាស្រលាញ់នាងមែន ម្នាក់នោះនឹងហ៊ានមកសារភាពប្រាប់នាងមុន។ ចុះបើអ្វីៗមិនដូចការគិត ហើយបុរសម្នាក់នោះរបូតបានទៅលើដៃអ្នកផ្សេង នាងច្បាស់ជាខកបំណងលើសពីការរំពឹងទុក ដូច្នេះហើយអ្នកអាចធ្វើជាគំរូល្អ និងបង្ហាញនារីដទៃឲ្យមានភាពក្លាហានដូចជាអ្នកដែរ។ បើគេព្រមវាគឺជាជោគជ័យដ៏ធំមួយសម្រាប់អ្នក ហើយបើគេបដិសេធក៏មិនអីដែរ ឆាប់កាត់ចិត្តប៉ុន្តែនៅរាប់អានគ្នាធម្មតា ហើយព្យាយាមសម្លឹងអ្នកផ្សេងដែលគេមានចិត្តលើអ្នកវិញទើបល្អ ៕
ចុចអានបន្ត៖