នារី​ជនជាតិ​រុស្សី​ម្នាក់​ចាត់​ចូល​ជា​ស្រី​ស្អាត​ជាង​គេ​បំផុត​លើ​ពិភពលោក

  • 2018-07-25 08:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ស្អាត​ដែល​មាន​អាយុ​ទើប​តែ​១៩​ឆ្នាំ​ត្រូវ​បាន​អ្នក​គ្រប់​គ្នា​ស្ងើច​សរសើរ​ពី​សម្រស់​ដ៏​ឥត​ខ្ចោះ​របស់​នាង​ណាស់។ Dasha Taran​ គឺ​ជា​តារា​ម៉ូឌែល​ផង​ អ្នក​ច្នៃ​ម៉ូដ​ផង​ ហើយ​ថែម​ទាំង​ជា​តារា​នៅ​ក្នុង​បណ្តាញ​សង្គម​ទៀត​ផង។ សម្រស់​របស់​ Taran​ ប្រៀប​ដូច​ជា​តុក្កតា​ និង​ព្រះ​នាង​នៅ​ក្នុង​រឿង​ព្រេង​និទាន​អញ្ចឹង។

នាង​ចាប់​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​ឆ្នាំ​២០១៧​ដោយ​សារ​តែ​សម្រស់​ធម្មជាតិ​ឥត​មាន​វះកាត់​របស់​នាង​។ ស្រី​ស្អាត ​Taran​ មាន​ Instagram ផ្ទាល់​ខ្លួន​ដែល​មាន​អ្នក​ Follow ​ជាង​៥៨ម៉ឺន​នាក់​ ។ រូប​ភាព​របស់​នាង​មាន​អ្នក​ចែក​ចាយ​ស្ទើរ​តែ​ជុំវិញ​ពិភពលោក​។

មិន​ត្រឹម​តែ​សម្រស់​ស្រស់​ស្អាត​ទេ​ ស្រី​ស្អាត​វ័យ​១៩​ឆ្នាំ​នេះ​ថែម​ទាំង​មាន​រាង​ស្អាត​ត្រូវ​នឹង​ស្តង់​ដារ​តែ​ម្តង​។ Taran​ មិន​សូវ​ផាត់​មុខ​ក្រាស់​ប៉ុន្មាន​ទេ​ ក៏​ព្រោះ​តែ​សម្រស់​នាង​ស្អាត​ស្រាប់​ទៅ​ហើយ​។ ​អ្នក​លេង​បណ្តាញ​សង្គម​ជា​ច្រើន​បាន​និយាយ​ថា​ "ស្រី​ស្អាត​ជាង​គេ​លើ​ពិភព​លោក​គឺ​ កញ្ញា Dasha ​Taran ជនជាតិរុស្សុីនេះ​ឯង​"

ប្រភព៖ thegioitre ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម