គ្មាន​ចៀវៃ​នៅ​ក្បែរ Wallace Huo កៀកកើយ​ជាមួយ Yang Mi ជំនួស​វិញ

  • 2018-05-29 06:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​សហការ​ជាមួយ​គ្នា​ច្រើន​ដង តារា​សម្ដែង​ជួរ​មុខ​ចិន Yang Mi និង Wallace Huo មាន​ចំណង​មិត្តភាព​កាន់​តែ​ជិតស្និទ្ធ​ជាង​មុន។

កាល​ពី​ថ្ងៃ​ទី២៦​ខែ​ឧសភា​មុន​នេះ បណ្ដាញ​ព័ត៌មាន​ចិន​បាន​ចុះផ្សាយ​កម្រង​រូបភាព​រួម​គ្នា​របស់​តារា​​សម្ដែង​ល្បី​ឈ្មោះ​២​រូប​គឺ Wallace Huo និង Yang Mi។ តាម​នោះ​ដែរ អ្នក​អ្នក​២​បង្ហាញ​មុខ​នៅ​ទី​នេះ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី​នៃ​រឿង​ថ្មី​របស់​ពួក​គេ។ នេះ​ជា​លើក​ទី​១​ហើយ ដែល​គេ​ប្រទះ​ឃើញ​ស្រី​ស្អាត​វ័យ​៣២​ឆ្នាំ ញញឹម​ឡើង​វិញ​ក្រោយ​ជួប​អាស្រូវ​ស៊ីដាច់​លុយ​បរិច្ចាគ​របស់​គេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ ​សហការ​គ្នា​ឡើយ ត្បិត​កាល​ពី​ឆ្នាំ ២០១៥​អ្នក​ទាំង​២​ក៏​ធ្លាប់​សម្ដែង​រួម​គ្នា​ដែរ។ បន្ថែម​ពី​នេះ​ដែរ អ្នក​គាំទ្រ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ចំណាយ​ពេល​កន្លះ​ឆ្នាំ នៅ​តែ​ផ្ទះ​ដើម្បី​មើល​កូន នៅ​ពេល​នេះ Wallace Huo បាន​ឡើង​គីឡូ​គួរ​ឲ្យ​កត់​សម្គាល់៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel