សាសាបាត់មុខឈឹងពីសិល្បៈ ដោយសារអីចឹងសោះ
- 2018-05-16 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាសាបាត់មុខឈឹងពីសិល្បៈ ដោយសារអីចឹងសោះ
តារាចម្រៀងស្រស់សោភា សាសាដែលធ្លាប់មានឈ្មោះបោះសំឡេងប្រចាំនៅផលិតកម្មថោន បានបាត់មុខអស់រយៈពេលជាយូរក្នុងវិថីសិល្បៈ ដោយសារមានការរវល់ខ្លាំងជាមួយមុខជំនួញផ្ទាល់ខ្លួន។ សាសាតារាសាច់សខ្ចីរូបនេះ បានបញ្ជាក់ទៀតថា នាងនឹងបើកហាងថែរក្សាសម្ផស្ស ដែលផ្តោតសំខាន់លើ ការម៉ាស្សាមុខ សម្រកទម្ងន់ និងរក្សាជាតិខូឡាជែននៅក្នុងរាងកាយ ហើយជាផលិតផលដែលនាំចូលពីប្រទេសស្វីសផងដែរ។ សម្រាប់ការចំណាយដើមទុនសរុបនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែបើគិតពីចំណាយលើការតុបតែងនិងសម្ភារៈផ្សេងៗ មិនរាប់បញ្ចូលថ្លៃម៉ាស៊ីន គឺអស់ប្រមាណជាង៥ម៉ឺនដុល្លារ ហើយហាងថែរក្សាសម្ផស្សរបស់នាង នឹងបើកដំណើរការនៅចុងខែមិថុនានេះ ដែលមានទីតាំងនៅចម្ការដូងជាផ្ទះនាងផ្ទាល់ខ្លួន។