វិធី​ដោះ​ទាល់​គ្រោះថ្នាក់ ​បើ​មាន​អាសន្ន​ទាំង​នេះ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត

  • 2018-03-09 09:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​តែង​ចង់​បាន​ភាព​រីករាយ ​និង​សុវត្ថិភាព​រាល់​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ​ប៉ុន្តែ​យើង​ពិត​ជា​មិន​អាច​ដឹង​ពី​ឧបសគ្គ​ផ្សេង​ៗ​ដែល​អាច​មក​រារាំង​ដំណើរ​របស់​យើង​បាន​ឡើយ។ នេះ​មិន​មែន​ជា​ការ​ដាក់​ទំនាយ​ទេ ​តែ​បើ​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ​កើត​ឡើង​ពិត​មែន​ អ្នក​ត្រូវ​ចេះ​ពី​វិធី​ដោះ​ទាល់។

១. ពេល​រថយន្ត​បែក​កង់៖ ត្រូវ​ទប់​ចង្កូត​រថយន្ត​ឲ្យ​នឹង​រហូត​ដល់​វា​អស់​ល្បឿន​ដោយ​ខ្លួន​ឯង ​ដើម្បី​កុំ​ឲ្យ​ទៅ​បុក​ជាមួយ​អ្វី​ផ្សេង​ទៀត។ ក្នុង​ករណី​បើ​អ្នក​ជួប​ហតុការណ៍​ប៉ះ​ទង្គិច ​ត្រូវ​ការពារ​ក្បាល​របស់​អ្នក​មុន​គេ ​ឬ​រក​របស់​ទន់​ៗមក​ខ្ទប់​ក្បាល​ហើយ​ឱន​ចុះ​ក្រោម។

រូបតំណាង

២. ពុល​អាហារ​តាម​ផ្លូវ៖ ពេល​ពុល​និង​ក្អួត ​អ្នក​ជំងឺ​នឹង​ត្រូវ​បាត់បង់​ជាតិ​ទឹក​ច្រើន ​ដូច្នេះ​ត្រូវ​ឲ្យ​គេ​ផឹក​ទឹក​បន្ថែម ​ហើយ​ប្រញាប់​ប្រញាល់​ជូន​ទៅ​មន្ទីរពេទ្យ។

រូបតំណាង

៣. រញ្ជួយ​ដី៖ សម្រាប់​អ្នក​ដែល​មាន​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ដែល​ធ្លាប់​ជួប​បញ្ហា​នេះ ​គួរ​តែ​ដឹង​ពី​វិធី​ការពារ​ខ្លួន។ សម្រាប់​អ្នក​នៅ​ក្នុង​បន្ទប់​ ត្រូវ​រក​កន្លែង​ពួន​ដូច​ជា ​ក្រោម​គ្រែ​ ឬ​ក្រោម​តុ ​ជៀសវាង​របស់​អ្វី​មួយ​ធ្លាក់​លើ ​ម៉្យាង​ទៀត​អ្នក​ក៏​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​មាន​ចរន្ត​ភ្លើង​ផង​ដែរ។

៤. ភ្លើង​ឆេះ៖ ចំពោះ​អ្នក​ដែល​ស្នាក់​នៅ​តាម​ផ្ទះ​សំណាក់ ​ឬ​សណ្ឋាគារ ​គួរ​តែ​ដឹង​ពី​ទីតាំង​ច្រក​ចេញ​បន្ទាន់។ ហាម​ដាច់​ខាត​ការ​ប្រើ​ប្រាស់​ជណ្តើរ​យន្ត ​ហើយ​ប្រសិន​បើ​ករណី​ឆេះ​ធ្ងន់​ធ្ងរ​ខ្លាំង​មិន​អាច​សង្គ្រោះ​បាន ​គួរ​ចាក​ចេញ​ដោយ​យក​របស់​សំខាន់​ដូច​ជា ​កាបូប​លុយ​ លិខិត​ឆ្លងដែន ​ឬ​ទូរសព្ទ​ដៃ​ជា​ដើម។

៥. វង្វេង​ព្រៃ៖ យើង​មិន​ដឹង​ថា​ក្នុង​ព្រៃ​មាន​សត្វ​សាហាវ​ប្រភេទ​ណា​ខ្លះ​ទេ ​ដូច្នេះ​គួរ​តែ​រក​កន្លែង​សុវត្ថិភាព​ជា​មុន​សិន ​ហើយ​ឡើង​ទៅ​លើ​ទី​ខ្ពស់​ដើម្បី​ស្វែង​អ្នក​ជិត​ខាង ​ឬ​កន្លែង​ដែល​មាន​មនុស្ស​ស្នាក់​នៅ។ មួយ​វិញ​ទៀត ​ត្រូវ​គូស​សញ្ញា​ចំណាំ​ផ្លូវ​ដែល​ខ្លួន​បាន​ឆ្លង​កាត់៕

ចុចអាន៖ស្រ្តី​ម្នាក់​ស្លាប់​ក្នុង​អាង​ងូតទឹក​ខណៈ​ពេល​កំពុង​ថតរូប​Selfie

ប្រភព៖ bestie ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម