ស្រ្តី​ម្នាក់​ស្លាប់​ក្នុង​អាង​ងូតទឹក​ខណៈ​ពេល​កំពុង​ថតរូប​Selfie

  • 2018-02-22 03:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​កាន់​តែ​សម្បូរ​បែប ហើយ​វត្តមាន​នៃ​កាម៉ារ៉ា​មិន​ជ្រាបទឹក Waterproof ​កាន់​តែ​ច្រើន​នោះ មនុស្ស​ក៏​កាន់​តែ​ចំណាយ​ពេល​ជាមួយ​វា​រហូត​ពេល​ខ្លះ​សូម្បី​តែ​ងូតទឹក មុជទឹក​ក៏​ប្រើ​វា​ដើម្បី​ថត​រូប​ដែរ។ យ៉ាង​ណា​មិញ​ការ​ធ្វើ​បែប​នេះ​វា​គ្មាន​សុវត្ថិភាព​ឡើយ។

ស្ត្រីរងគ្រោះ

យោងតាមរបាយការណ៍របស់ La Verdad បានឲ្យ​ដឹងថាស្ត្រីម្នាក់ត្រូវបានគេរកឃើញ​ថា​បាន​ស្លាប់ដោយសារ​ការឆក់​ចរន្ត​អគ្គិសនី​នៅពេលនាងបាន​ថត​រូប​ខ្លួន​នៅក្នុងអាង​ងូត​ទឹកមួយ។

ស្ត្រី​ម្នាក់អាយុ ៤២ឆ្នាំ ​នៅទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​បាន​ថត​រូប​ខ្លួនឯង​តាម​ទូរស័ព្ទ​ខណៈពេល​កំពុង​ងូតទឹកហើយត្រូវបាន​ឆក់​ដោយអគ្គីសនី។

រូបតំណាង

បន្ទាប់​មក​នាង​ត្រូវបានរកឃើញដោយកូនប្រុសរបស់​​នាង​ ដោយ​ឆ្ងល់​ថា​ហេតុអី​គាត់មិនបានចេញពីបន្ទប់ទឹក​សោះ​បន្ទាប់​ពី​ចូល​ងូត​ទឹក​រយៈពេល​យូរ​ហើយ។

នៅ​ពេល​កូនប្រុសបានបើកទ្វារនោះស្ត្រីនោះស្ថិតនៅក្នុងអាងងូតទឹកហើយទូរស័ព្ទនៅលើទ្រូងទាំង​កំពុងសាកថ្ម។

ទាក់ទិន​នឹង​ករណី​នេះ ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថាការប្រើប្រាស់​ទូរស័ព្ទ​នៅពេលដែលសាកថ្មគឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​មាន​បញ្ហា​ដល់​ជីវិត​ដូច្នេះ​គួរ​តែ​ប្រើ​វា​តាម​តែ​អាច​ធ្វើ​បាន​ដោយ​មិន​ប្រើ​ទាំង​កំពុង​បញ្ចូល​ថ្ម៕

រូបតំណាង
រូបតំណាង

ចុចអាន៖មកមើលទិដ្ឋភាពមង្គលការសេដ្ឋីនីម៉ាឡេស៊ី ដែលល្បីថាពូកែរកស៊ីនោះមើល៍!

ប្រភព៖ dispatch ប្រែ​សម្រួល៖ ផេង ផលធិតា