ហេតុផល ២យ៉ាងដែលអ្នកមិនគួរប្រាប់បំណងប្រាថ្នាខ្លួនឯងឲ្យអ្នកដទៃដឹង

  • 2018-02-22 07:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​តែង​មាន​ទម្លាប់​ចែក​រំលែក​ក្តី​ស្រមៃ​ខ្លួន​ឲ្យ​អ្នក​ដទៃ​ដឹង ​ព្រោះ​ពួក​គេ​យល់​ថា​វា​ប្រហែល​អាច​សម្រាល​ភាព​ស្មុគស្មាញ​ខ្លះ ​និង​ទទួល​បាន​គំនិត​ល្អ​ត្រលប់​មក​វិញ​ផង។ យ៉ាង​ណា​មិញ ​ទង្វើ​បែប​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​ដំណាល​គ្នា​ដែរ ​ដោយ​យោង​ទៅ​តាម​ហេតុ​ផល​ធំ​ៗ ​២​ខាង​ក្រោម​នេះ៖

គ្រប់​យ៉ាង​អាច​រលាយ៖ ក្តី​ស្រមៃ​ជា​របស់​យើង ​យើង​ច្បាស់​ជា​ចង់​ឲ្យ​វា​សម្រេច​ជោគជ័យ​ហើយ ​ប៉ុន្តែ​បើ​យក​រឿង​ទាំង​នោះ​ទៅ​ប្រាប់​ចំ​មនុស្ស​ខុស ​ថា​មិន​ត្រូវ​អ្នក​អាច​នឹង​រំលាយ​ក្តី​ស្រមៃ​ខ្លួន​ឯង​ភ្លាម​មួយ​រំពេច​តែ​ម្តង។ ​តែ​សួរ​ថា​យើង​ដឹង​ដោយ​របៀប​ណា​ ថា​គេ​ជា​មនុស្ស​ដែល​មិន​គួរ​ចែក​រំលែក ​គឺ​ពិត​ជា​មិន​អាច​មើល​ដឹង​ទេ ​ត្រង់​នេះ​ហើយ​ដែល​អ្នក​គួរ​តែ​ប្រុង​ប្រយ័ត្ន។

រូបតំណាង

ក្តី​ស្រមៃ​ខ្លួន​ឯង​ត្រូវ​ពឹង​លើ​ខ្លួន​ឯង៖ ដូច​និយាយ​ពី​ចំនុច​ខាង​លើ ​មនុស្ស​ដែល​អ្នក​បាន​ចែក​រំលែក​មិន​មែន​សុទ្ធ​តែ​ជា​មនុស្ស​ល្អ​ទាំង​អស់​ទេ ​ជួន​កាល​គេ​អាច​ធ្វើ​ឲ្យ​អ្នក​ច្របូក​ច្របល់​ជាមួយ​ខ្លួន​ឯង​ក៏​ថា​បាន។ តែ​អ្វី​ដែល​គួរ​ចង​ចាំ​គឺ ​អ្នក​ជា​មនុស្ស​តែ​ម្នាក់​ដែល​បង្កើត​បំណង​ប្រាថ្នា​ឲ្យ​ខ្លួន​ឯង ​ដូច្នេះ​អ្នក​មាន​ឥទ្ធិពល​ក្តោប​ក្តាប់​លើ​វា​ជាង​នរណា​ទាំង​អស់ ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​ត្រូវ​ដើរ​លើ​វិថី​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​នោះ។ អ្វី​ណា​ដែល​ធ្វើ​បាន​ខ្លួន​ឯង​គួរ​តែ​ធ្វើ​ទៅ ​កុំ​ទន់​ជ្រោយ​ឲ្យ​អ្នក​ដទៃ​ឃើញ​ខ្លាំង​ពេក៕

ចុចអាន៖បើអាការគិតច្រើនតាមលងបន្លាចអ្នកញឹកញាប់ពេក ទាំងនេះហើយជាអ្វីដែលគួរធ្វើ

ប្រភព៖ hackspirit ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា