ការប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកច្រើនពេកអាចបង្កផលប៉ះពាល់អវិជ្ជមានដល់គុណភាពនៃការគេងរបស់កុមារ

  • 2025-02-18 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកច្រើនពេកអាចបង្កផលប៉ះពាល់អវិជ្ជមានដល់គុណភាពនៃការគេងរបស់កុមារ ការប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក កាន់តែមានច្រើនឡើងៗក្នុងចំណោមកុមារ ហើយបានក្លាយជាបញ្ហាព្រួយបារម្ភមួយសម្រាប់ឪពុកម្តាយនិងអ្នកជំនាញសុខភាព។

ការសិក្សាជាច្រើនបានបង្ហាញថា ការប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកច្រើនពេកអាចបង្កផលប៉ះពាល់អវិជ្ជមានដល់គុណភាពនៃការគេងរបស់កុមារ។ ផលប៉ះពាល់សំខាន់ៗមានដូចជា៖

១. ការរំខានដល់ដំណេក៖ ពន្លឺខៀវចេញពីអេក្រង់ស្មាតហ្វូនអាចរំខានដល់ការផលិតមេឡាតូនីន ដែលជាអរម៉ូនសម្រាប់គេង។

២. ការពន្យារពេលចូលគេង៖ កុមារជាច្រើនប្រើស្មាតហ្វូនរហូតដល់យប់ជ្រៅ ធ្វើឱ្យពួកគេកាន់តែក្រចូលគេង។

៣. ការគេងមិនគ្រប់គ្រាន់៖ ការប្រើស្មាតហ្វូនយូរពេកធ្វើឱ្យកុមារមានពេលគេងតិច ព្រោះតែចូលគេងយប់ជ្រៅៗពេក។

៤. គុណភាពគេងធ្លាក់ចុះ៖ ការប្រើស្មាតហ្វូនមុនពេលគេងអាចធ្វើឱ្យគុណភាពគេងមិនល្អ គេងបានតិច គេងមិនស្កប់។

៥. ងងុយដេកពេលថ្ងៃ៖ ដោយសារគេងពេលយប់មិនបានគ្រប់គ្រាន់ កុមារអាចងងុយដេកនៅពេលថ្ងៃ គេងខុសម៉ោង ពិសេសកុមារដែលទៅរៀន។ ដើម្បីកាត់បន្ថយបញ្ហាទាំងនេះ ឪពុកម្តាយគួរ៖

  • កំណត់ពេលវេលាប្រើប្រាស់ស្មាតហ្វូនសម្រាប់កូន។
  • ហាមប្រើស្មាតហ្វូនយ៉ាងហោចណាស់ ១ ម៉ោងមុនពេលចូលគេង។
  • បង្កើតទម្លាប់គេងល្អសម្រាប់កូន។ -លើកទឹកចិត្តឱ្យកូនធ្វើសកម្មភាពផ្សេងជំនួសការប្រើស្មាតហ្វូន។ ការយល់ដឹងអំពីផលប៉ះពាល់នេះ និងការចាត់វិធានការទប់ស្កាត់ អាចជួយឱ្យកុមារមានគុណភាពគេងល្អប្រសើរ ជួយអោយសុខភាពរាងកាយរឹងមាំ ប្រាជ្ញាឈ្លាសវៃ។

សូមកុំទំរើសកូន និងសូមប្រើវិធីសាស្រ្តផ្សេងសំរាប់លួងកូន ដោយមិនប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលជារបស់ក្មេងញៀនដែលពិបាកនឹងផ្តាច់មកវិញ។ អត្ថបទដោយ ម៉ាក់ពេទ្យ

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម