រឿង ៤ យ៉ាង​ដែល​ស្ត្រី​ចាំបាច់​ត្រូវតែ​រៀន​ ពី​ជីវិត​​ខ្លួនឯងផ្ទាល់

  • 2018-01-22 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​មួយ​ចំនួន​ដែល​ស្ត្រី​ត្រូវ​រៀន​ក្នុង​ជីវិត​របស់​នាង។ មិន​ថា​រឿង​នោះ​ល្អ ឬ​អាក្រក់​ទេ នាង​ត្រូវតែ​ស្វែងយល់ ដើម្បី​ទុក​ជា​បទពិសោធ និង​អំណះអំណាង​​ទៅ​ថ្ងៃ​មុខ៖

១.រៀន​ស្វែង​យល់​ពី​តម្លៃ​ខ្លួន​ឯង

កុំ​ចាំបាច់​ឲ្យ​នរណា​ម្នាក់​មក​ប្រាប់​អ្នក​ថា អ្នក​មិន​អាច​ធ្វើអ្វី​បាន​ឡើយ។ អ្នក​មិន​ចាំបាច់​រស់នៅ​តាម​ការ​រំពឹង​ទុក​របស់​អ្នកដទៃ​ឡើយ ការ​រំពឹង​ទុក​តែ​មួយ​គត់​ដែល​សំខាន់ គឺជា​របស់​អ្នក​ផ្ទាល់។ វាជា​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​​ដែល​អ្នក​ចង់​ធ្វើ​ឡើយ ហើយ​ក៏​មិន​ត្រូវ​រារែក​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្លួន​ចង់ ដោយសារ​សម្ដី​ឥតន័យ​របស់​អ្នក​ដទៃ។

រូបតំណាង
**២.គ្មាន​អ្វី​ដែល​មនុស្ស​ស្រី​មិន​អាច​ធ្វើ​បាន​ទេ**

មនុស្ស​ស្រី​មួយ​ចំនួន​មិន​ទាន់​សាក​ធ្វើ​កិច្ចការ​ខ្លួន​មិន​​ធ្លាប់​ធ្វើ​ពី​មុន​មក​ផង បែរ​ជា​និយាយ​ថា​មិន​អាច​រ៉ាប់រង​បាន។ នារី​ខ្លះ​គិត​ថា ការងារ​បែប​នេះ បែប​នោះ​សម​នឹង​បុរស​ជាង​ខ្លួន តែ​នោះ​មិនមែន​ជា​ការពិត​ឡើយ ព្រោះ​កិច្ចការ​បែប​ណា​ក៏​មនុស្ស​ស្រី​អាច​ធ្វើ​បាន​ដែរ ឲ្យតែ​ខ្លួន​តាំង​ចិត្ត​នឹង​ធ្វើ​វា។

៣.គ្មាន​នរណា​ម្នាក់​នៅ​លើ​ពិភពលោក​នេះ ដូច​អ្នក​ឡើយ

មនុស្ស​ម្នាក់​ៗ​មាន​លក្ខណៈសម្បត្តិ និង​អត្តចរិត​ផ្សេង​ពី​គ្នា​ ពេល​ខ្លះ​សូម្បី​តែ​កូន​ភ្លោះ​ក៏​មិន​អាច​ដូច​គ្នា ១០០ % ដែរ។ ដូចនេះ​មិន​គួរ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ដូច​គេ​ទេ ហើយ​អ្នក​ដទៃ​ក៏​មិន​អាច​ធ្វើ​ខ្លួន​ឲ្យ​ដូច​អ្នក​បាន​ដែរ។

៤.ការ​ចាកចេញ​គឺ​មាន​សារៈសំខាន់​សម្រាប់​ឆ្ពោះ​ទៅមុខ

រឿងរ៉ាវ​ពិបាក​បំផុត​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ត្រូវ​បែកបាក់ ឬ​ការ​ចាកចេញ​របស់​ដៃគូ។ ទោះ​ជា​យ៉ាង​ណា​ផ្លូវ​មួយ​នេះ​ត្បិតថា​ផ្ដល់​ការ​ឈឺចាប់​ខ្លះ​មែន តែ​វា​ល្អ​សម្រាប់​ឲ្យ​អ្នក​បាន​ឈាន​ទៅ​រក​ជីវិតថ្មី​ដ៏​ល្អនា​ពេល​ខាង​មុខ៕

រូបតំណាង

ចុចអាន៖បើ​អ្នក​អាច​យល់​ពី​រឿង ៥យ៉ាងនេះ ជីវិត​អ្នក​នឹង​ដកដង្ហើមស្រួល​ជាង​មុន

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម