អ្នក​មាន​ក្លៀក​ខ្មៅ​លាប​អ្វី​ក៏​មិនបាត់ សាក​ល្បងជាមួយ​ម្សៅ​ហុយ​វិញ​ម្ដង​មើស៍!

  • 2018-01-17 08:35:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្លៀក​គឺជា​តំបន់​សំខាន់​សម្រាប់​មនុស្ស​ស្រី តែ​កន្លែង​នេះ​ភាគច្រើន​មិន​ងាយ​ស្អាត​ដោយ​ងាយ​ៗ​បាន​ឡើយ ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​អ្នក​បាត់បង់​អារម្មណ៍ និង​ទំនុក​ចិត្ត​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ពេល​ពាក់​អាវ​វាល។ មូលហេតុ​នៃ​ស្ថានភាព​នេះ​គឺ​ដោយសារ កត្តា​ហ្សែន ឬ​មកពី​ការ​ប្រើប្រាស់​ផលិតផល​ខុស ដែល​នាំ​ឲ្យ​មាន​ការ​រលាក​រន្ធញើស។ អ្នក​មាន​ក្លៀក​ខ្មៅ​រាប់​ឆ្នាំ​ដែល​ព្យាបាល​បែប​ណា​ក៏​មិន​ជា អាច​ងាក​មក​សាកល្បង​វិធី​នេះ​វិញ។

សម្ភារៈ​ត្រូវ​មាន

-ម្សៅ​ហុយ​សម្រាប់​លាប​កូន​ក្មេង ២ ស្លាបព្រា​កាហ្វេ

  • ទឹក​អំបិល​ក្ដៅ ១ ពែង

របៀប​ធ្វើ

ជំហាន​ទី ១ យក​ក្រណាត់​ស្អាត​ទន់​ទៅ​ជ្រលក់​ទឹក​ក្ដៅ ហើយ​បន្ទាប់មក​សម្អាត​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ដៃ ឬ​អ្នក​អាច​អនុវត្ត​បន្ទាប់ពី​ងូតទឹក​ហើយ​ក៏​បាន។

ជំហាន​ទី ២ លាយ​ម្សៅ​ហុយ​នោះ​ជាមួយ​ទឹក​អំបិល​បន្តិច បន្ទាប់​មក​យក​ទៅ​លាប​ក្រោម​ក្លៀក។ ចំណាំ៖ ម៉ាស្សា​ថ្នម​ៗ ដើម្បី​ឲ្យ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​ខាង​ជ្រៅ​ចូល​ទៅ​ក្នុង។

លាប ២-៣ ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ធ្វើឲ្យ​ស្បែក​ស្ថិត​នៅ​ក្រោម​ដៃ​រលោង ទន់ និង​ស៕

ចុចអាន៖ស្បែក​អត់​ភ្លឺ​ថ្លា​មែន? ​សាក​ល្បង​វិធី​ខាត់​ស្បែក​បែប​ធម្មជាតិ​នេះ​មើល៍ អត់​ខូច​ស្បែក​ទេ

ប្រភព៖ lady9 ប្រែ​សម្រួល៖ ទ្រី រ៉ាវី