អារម្មណ៍​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​ស្រលាញ់​ប៉ះចំបុរស​ធំ​ដឹង​ក្ដី​ម្នាក់?

  • 2018-01-08 03:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ស្រលាញ់​ចំ​មនុស្ស​ប្រុស​ដឹង​ក្ដី​គឺ​គេ​មិន​ចេះ​បង្ហាញ​ពី​មនោសញ្ចេតនា​ចេញ​ក្រៅ​នោះ​ទេ តែ​ការ​គិត​របស់​គេ​គឺ​វែង​ឆ្ងាយ នឹងធឹង ចង់​នៅ​ក្បែរ​យើង​រយៈ​ពេល​យូរ។

មាន​អ្នក​ខ្លះ​ធ្លាប់​និយាយ​ថា៖ បើ​នារី​ម្នាក់​ស្រលាញ់​ប៉ះ​ចំ​បុរស​ល្អ មួយ​ជីវិត​នេះ​នាង​មិន​ចាំ​បាច់​ធំ​ដឹង​ក្ដី​ក៏​បាន​ដែរ"។ អារម្មណ៍​នៅ​ពេល​ស្រលាញ់​ចំ​មនុស្ស​ប្រុស​ដឹង​ក្ដី​គឺ​គេ​មិន​អាច​តប​សារ​ជា​មួយ​យើង​ជាប់​នោះ​ទេ មិន​អាច​ប្រើ​ពាក្យ​ផ្អែម​ល្ហែម រឹត​តែ​មិន​ធ្វើ​រឿង​ឲ្យ​យើង surprise ថែម​ទៀត។ មនោសញ្ចេតនា​របស់​អ្នក​ទាំង​២​ចេះ​តែ​ដើរ​ទៅ​យ៉ាង​ស្ងប់ស្ងាត់ មាន​ពេល​ខ្លះ​នឹង​មាន​អារម្មណ៍​ថា​រៀង​ធុញ​ទ្រាន់ តែ​ជំនួស​មក​វិញ​យើង​ដឹង​ច្បាស់​ថា​គេ​ជាមនុស្ស​ដែល​អាច​ផ្ញើរ​ការ​ជឿ​ទុក​ចិត្ត​លើ​ទាំង​ស្រុង ជា​សុភមង្គល​ដែល​ស្ងៀមស្ងាត់។

និយាយ​ការ​ពិត​ទៅ ចំពោះ​ខ្ញុំ អ្នក​គឺ​ជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ។ ជានិច្ចកាល ខ្ញុំ​តែង​ឆ្ងល់​ថា​ហេតុ​អ្វី​គាត់​មិន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ចូល​ស្ដី​ខ្ញុំ។ តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​រំពឹង។ ជំនួស​មក​វិញ គាត់​កំពុង​សន្សំ​ប្រាក់​កាក់​យ៉ាង​ស្ងៀមស្ងាត់​ដើម្បី​គម្រោង​អនាគត​របស់​យើង​ទាំង​២។

មនោសញ្ចេតនា​របស់​មនុស្ស​ដឹង​ក្ដី នឹង​ធឹង​គឺ​គ្មាន​ការ​ខឹង​សម្បារ ឈ្លោះ​ប្រកែក​គ្នា ប្រចណ្ឌ​ខុស​រឿង គឺ​មាន​តែ​ការ​ជឿ​ទុក​ចិត្ត​គ្នា។ ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏​បេះដូង​យើង​នៅ​តែ​សំដៅ​ទៅ​រក​គ្នា។ ល្បឿន​នៃ​ស្នេហា​យើង អាច​នឹង​មើល​ទៅ​យឺត​ជាង​គូ​ដទៃ តែ​ខ្ញុំ​ប្រាកដ​ថា​ភាព​រឹង​នៃ​វា​គឺ​មិន​ចាញ់​អ្នក​ណា​ឡើយ។ ចំពោះ​មនុស្ស​ស្រី​វ័យ​ក្មេង​ដូច​ខ្ញុំ ទទួល​យក​អ្នក​ចាស់​ទុំ​ដូច​ជា​រូប​គាត់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ តែ​ក៏​ជា​គាត់​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​សាច់​ការ​ជាង​មុន ដឹង​ថា​អ្វី​ជា​តថភាព​ពិត មិន​មែន​រត់​តាម​តែ​ស្នេហា​មួយ​ឆាវៗ ដូច​យុវវ័យ​ផ្សេង​ទៀត៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម