ខំបិទបាំងមុខយ៉ាងណាក៏នៅតែចាប់បាន! តួឯកស្រីប្រុសក្នុងរឿង My Father is Strange មានស្នេហាក្រៅឆាក
- 2018-01-03 03:02:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំបិទបាំងមុខយ៉ាងណាក៏នៅតែចាប់បាន! តួឯកស្រីប្រុសក្នុងរឿង My Father is Strange មានស្នេហាក្រៅឆាក
អ្នកដែលចូលចិត្តទស្សនារឿងភាគកូរ៉េចំណងជើងថា Playfull Kiss , My father is Strange និង Because this is my first life ប្រាកដជាស្គាល់តួស្រី នាង Jung So Min នេះជាមិនខាន ព្រោះនាងមិនត្រឹមតែមានទេពកោសល្យសម្ដែងនោះទេ តែថែមទាំងមានរូបសម្បត្តិស្រស់ស្អាតផងដែរ។ ថ្មីៗនេះទើបមានព័ត៌មានលេចឮថាតារាវ័យ២៨ឆ្នាំរូបនេះ និងតារាប្រុស Lee Joon ដែលសម្ដែងរួមគ្នាក្នុងរឿង My father is strange កំពុងមានស្នេហាក្រៅឆាក។
ហេតុផលគឺដោយសារតែពេលសម្ដែងនោះមានឈុតឆាកផ្អែមល្ហែមច្រើនពេក។ ដំណឹងនេះដែរត្រូវបានបញ្ជាក់ថាជាការពិតដោយផលិតកម្ម JellyEntertaiment ហើយពួកគេក៏ទទួលបានការជូនពរពីអ្នកគាំទ្រផងដែរ។ គេសង្កេតឃើញថា អ្នកទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ ទោះខាងប្រុសទៅបំពេញកាតព្វកិច្ចជាកងទ័ព ២ឆ្នាំក៏ដោយ ក៏អ្នកទាំងពីរនៅតែស្កាត់ជួបគ្នាដែរ ៕