ប្រសិនបើ​អ្នក​ចង់​បាន​ទំនាក់ទំនង​ពិត​ប្រាកដ​១ គួរ​បញ្ឈប់​ទង្វើ​បែប​នេះ​ភ្លាម

  • 2017-12-20 03:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ក៏​ចង់​បាន​ស្នេហ៍​ស្មោះ​នឹង​មួយ​ជា​រៀង​រហូត​ដែរ តែ​អ្នក​ខ្លះ​បាន​ធ្វើ​រឿង​មិន​គួរ​ធ្វើ​ ទើប​បណ្ដាល​ឲ្យ​ទំនាក់ទំនង​គ្មាន​ភាព​យូរ​អង្វែង​ដូច​គេ។ ដូចនេះ​បើ​អ្នក​ពិតជា​ចង់​បាន​ស្នេហ៍​ស្មោះ​ពិត​មែន គួរ​បញ្ឈប់​ទង្វើ​អាក្រក់​ទាំង​នេះ​ភ្លាម​ៗ​ទៅ៖

១.ឈប់​គិត​អវិជ្ជមាន

មនុស្ស​មួយ​ចំនួន​ឲ្យតែ​ដៃគូ​ធ្វើ​អ្វី​មិន​ត្រូវ​ចិត្ត​គេ​នឹង​ចាប់ផ្ដើម​គិត​អាក្រក់​ភ្លាម ដែល​នោះ​ជា​មូលហេតុ​នាំឲ្យ​មិន​ទុក​ចិត្ត​គ្នា។ អ្នក​ខ្លះ​គ្រាន់តែ​តេ​ទៅ​សង្សារ ហើយ​គេ​មិន​បាន​លើក នឹង​គិត​ថា​គេ​ប្រហែល​ជា​កំពុង​នៅ​ជិត​ដៃគូ​ថ្មី ទើប​មិន​លើក​ទូរស័ព្ទ។ នេះ​ជា​គំនិត​អាក្រក់​ដែល​មិន​គួរ​ឲ្យ​មាន។

២.កុំ​យក​ស្នេហា​ជា​ល្បែង

អ្នក​ចង់​បាន​ការ​ស្រលាញ់​ពិត​ប្រាកដ​ពី​ដៃគូ តែ​បែរ​ជា​លួចលាក់​ទាក់ទង​ដៃគូ​ផ្សេង​ៗ​ជាច្រើន​ក្នុង​ពេល​តែ​មួយ។ បែបនេះ​អ្នក​មិន​អាច​រក​ឃើញ​ស្នេហ៍​ស្មោះ​ពិត​ប្រាកដ​ឡើយ ព្រោះ​អ្នក​ជា​អ្នក​បង្កើត​រឿង​ស្នេហា​រញ៉េរញ៉ៃ​ដោយ​ខ្លួន​ឯង។

៣.ស្រលាញ់​មួយ​មុខ​មិន​គ្រប់គ្រាន់

ការ​ផ្ដល់​ក្ដី​ស្រលាញ់​តែ​មួយ​មុខ​ពិត​ជា​មិន​គ្រប់គ្រាន់​សម្រាប់​ដៃគូ​ឡើយ តែ​អ្នក​ផ្ដល់​ផ្ដល់​កម្លាំង​ចិត្ត ផ្ដល់​ពេលវេលា ភាព​យក​ចិត្ត​ទុកដាក់ ការ​ខ្វាយខ្វល់ ក្ដី​អាណិតអាសូរ និង​ការ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត ទើប​គ្រប់គ្រាន់។

៤.កុំ​ប្រចែប្រចណ្ឌ​ច្រើន​ពេក

«ស្រលាញ់​ទើប​ប្រចណ្ឌ» នេះ​ជា​សុភាសិត​អ្នក​ពូកែ​ ប្រចណ្ឌ​ប៉ុណ្ណោះ។ បើ​ខាង​ណា​តែង​ព្យាយាម​តាម​ស្អិត​ភាគី​ម្ខាង​ទៀត​មិន​លែង ព្រោះ​ខ្លាច​គេ​មាន​ពេល​ជួប​អ្នក​ថ្មី នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្នក​កំពុង​លិចលង់​ក្នុង​ភ្លើង​ប្រចណ្ឌ ហើយ​ទំនាក់ទំនង​នឹង​គ្មាន​ភាព​យូរ​អង្វែង ព្រោះ​ថ្ងៃ​ណា​មួយ​ម្ខាង​ទៀត​ពិតជា​ធុញទ្រាន់​នឹង​រឿង​បែប​នេះ ហើយ​ដើរចេញ។

៥.មិន​គួរ​ចាប់​កំហុស​ដៃគូ

បើ​អ្នក​អង្គុយ​តែ​ចាប់​កំហុស សូម្បី​តែ​រឿង​តូចតាច អាច​រុញច្រាន​ឲ្យ​ស្នេហា​ដើរ​ទៅ​ដល់​ផ្លូវ​បំបែក​ឆាប់។ ការ​ធ្វើ​មិន​ដឹង​មិន​ឮ​រឿង​ខ្លះ បែរ​ជា​ជួយ​ឲ្យ​គ្រឹះ​នៃ​សម្ពន័ភាព​របស់​អ្នក​ទាំងពីរ​កាន់តែ​រឹងមាំ​ទៅ​ទៀត ព្រោះ​ពេល​ខ្លះ​អ្វី​ដែល​មើល​ឃើញ និង​ស្ដាប់​ឮ​គេ​និយាយ​មិន​ប្រាកដ​ថា​ជា​ការពិត​ឡើយ។ តែ​អ្នក​គួរ​និយាយ​គ្នា​ឲ្យ​ដឹង​ហេតុផល​ច្បាស់លាស់ និង​ដឹង​ពី​ដំណើរ​ដើមទង។

៦.អ្នក​មិន​ចាំបាច់​មាន​សេចក្ដី​ស្រលាញ់​តែ​ម្ខាង

មធ្យោបាយ​ដ៏​ធំ​បំផុត ដើម្បី​មិន​ធ្វើឲ្យ​ខូច​ទំនាក់ទំនង​នោះ គឺ​មិន​ត្រូវ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​ដែល​ស្រលាញ់​គេ​តែ​ម្នាក់ឯង​ឡើយ។ ព្រោះ​ពេល​អ្នក​ស្រលាញ់​គេ​តែ​ម្ខាង នោះ​អ្នក​នឹង​ព្យាយាម​ធ្វើ​គ្រប់បែបគ្រប់យ៉ាង​តម្រូវ​ចិត្ត​គេ រហូត​ធ្វើ​ឲ្យ​ខ្លួនឯង ឈឺចាប់។ ត្រូវ​ចាំ​ថា ការ​ធ្វើឲ្យ​ខ្លួន​ឯង​មាន​សេចក្ដី​សុខ​ជាមុន ទើប​អាច​បំពេញ​ភាព​ខ្វះ​ខាត​ដល់​ដៃគូ​បាន៕

ចុចអាន៖៥ ទម្លាប់​នៃ​គូស្នេហ៍​ជោគជ័យ​ដែលចង់​ចែក​រំលែក​ប្រាប់​គូស្នេហ៍​ផ្សេងទៀត

ប្រភព៖ keenine ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម