អារម្មណ៍​ខ្ញុំ​ពេល​គេ​សួរ​​នាំ​រឿង​រៀបការ

  • 2017-12-14 03:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ប្រាប់​ថា រៀបការ​ហើយ នារី​មិន​អាច​បន្ត​ការងារ​ដែល​គេ​ចូលចិត្ត​ធ្វើ​តទៅ​ទៀត​នោះ? គ្មាន​អ្នក​ណា​អាច​ហាម​ឃាត់​អ្នក​មិន​ឲ្យ​ធ្វើ​អ្វី​បាន​ទាំង​អស់។

ឲ្យ​តែ​ដល់​ខែ​កត្តិក​ធ្លាក់​ខ្យល់​ម្ដង​ៗ មនុស្ស​ស្រី​មិន​ទាន់​មាន​គូ​ចាប់​ផ្ដើម​បាន​ស្ដាប់​ពាក្យ​ទេសនា​របស់​អ្នក​មាន​គុណ​សួរ​ថា​ពេល​ណា​បាន​យក​ប្ដី។ ម្ដាយ ឪពុក​ទាំង​អស់​ឲ្យ​ជួប​មុន​កូន​ៗ​ដឹង​តែ​សួរ​រឿង​គូ​ស្រករ​នេះ​តែ​ម្ដង។ ចាប់​ពី​ពេល​នោះ​មក មង្គល​ការ​មិន​មែន​ជា​រឿង​មង្គល​ទៀត​ទេ បែរ​ជា​ក្លាយ​ទៅ​ជា​សម្ពាធ​មួយ​ទៅ​វិញ។ សម្ពាធ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ដែល​មិន​ចង់​រៀបការ​ស្រាប់​ហើយ​នោះ កាន់​តែ​ធុញ​នឹង​វា​ច្រើន​ជាង​មុន​ទៅ​ទៀត។

មិន​មែន​ពួក​គេ​អេ​គ្មាន​អ្នក​តាម​ស្រលាញ់​ទេ តែ​ពួក​គេ​ខ្លាច​ច្រើន​ជាង។ ពួក​គេ​ខ្លាច​ថា​ប្ដី​ខ្លួន​នឹង​សាវា​ដូច​មនុស្ស​ប្រុស​ផ្សេង​ទៀត។ ខ្លាច​ថា​អាពាហ៍ពិពាហ៍​គឺ​ជា​គុក​ដែល​គ្មាន​ច្រក​ចេញ។ ខ្លាច​ប៉ះពាល់​ការងារ​ដែល​កំពុង​រីក​ចម្រើន​របស់​ខ្លួន​ជា​ដើម។

ដូច​គេ​តែង​និយាយ​ថា មាន​រៀបការ​ទើប​មាន​លែងលះ បើ​មិន​រៀបការ​បាន​អ្វី​លែង​លះ? ប៉ុន្តែ​ប្រសិន​អ្នក​គិត​វិជ្ជមាន​យ៉ាង​នេះ​រហូត អ្នក​ប្រុង​នៅ​ព្រៅ​ឬ​យ៉ាង​ម៉េច? សូម​ឆ្លើយ​ថា មិន​មែន​នៅ​ព្រៅ​នោះ​ទេ តែ​កំពុង​តែ​រង់​ចាំ​ឱកាស​ដែល​សម​គួរ។ រឿង​អ្វី​ដែល​ត្រូវ​មក​ដល់ គង់​តែ​មក​ដល់។ ប្រសិន​បើ​អ្នក​មាន​គុណ​នៅ​តែ​តឿន​ដូច​នេះ​ទៀត​នោះ កូន​ខ្លាច​ក្រែង​តែ​នាំ​កូនប្រសា​ខុស​ចូល​ផ្ទះ​ទេ។ ដូច​នេះ សូម​ទុក​ពេល​ឲ្យ​កូន​មួយ​រយៈ​ទៀត ហើយ​កំឡុង​ពេល​នោះ កុំ​សួរ​នាំ​ទៀត​អី៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម