ខែ​រងារ​មក​ដល់ មើល​ស្ដាយ​អាវ​ក្រៅ​ស្អាត​ៗ​បំផុត​របស់ Yang Mi

  • 2017-12-10 13:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​លើ​សមត្ថភាព​សម្ដែង​នោះ​ទេ តារា​សម្ដែង​ស្រី Yang Mi ក៏​មាន​ស្ទីល​ស្លៀកពាក់​ដែល​ស្រី​ៗ​គ្រប់​រូប​ចង់​យក​តាម​ដែរ ជា​ពិសេស​គឺ​ស្ដាយ​ខែ​រងារ​របស់​នាង។

បើ​និយាយ​ពី​សំលៀកបំពាក់​ខែ​រងារ គឺ​មិន​អាច​ខ្វះ​អាវ​រងារ​នោះ​ឡើយ។ គួប​ផ្សំ​អាវ​រងារ​ដែល​ត្រូវ​ជាមួយ​ទម្រង់​ខ្លួន​របស់​យើង នឹង​ធ្វើ​ឲ្យ​មើល​ទៅ​ទាន់​សម័យ​ជាង​មុន តែ​មិន​ឃើញ​មាន​សាច់​នោះ​ឡើយ។ សម្រាប់​ឆ្នាំ​នេះ តារា​ស្រី​ដែល​ទទួល​បាន​​ចំណាប់​អារម្មណ៍​ច្រើន​ជាង​គេ​សម្រាប់​ម៉ូដ​ខែ​រងារ​នោះ​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​តួ​រឿង "Ten Miles of Peach Blossom” Yang Mi នោះ​ឡើយ។ ជាមួយ​រាង​ស្ដើង​ខ្ពស់ ស្រី​ស្អាត​វ័យ​៣០​ឆ្នាំ​អាច​ពាក់​អាវ​ក្រៅ​ក្រាស់​ៗ​ដោយ​មិន​ខ្លាច​រីក​មាឌ​នោះ​ឡើយ។ បើ​ទោះ​បី​ជា​ខាង​លើ​ស្លៀក​ជិត​មែន តែ​ខាង​ក្រោម​គួប​ផ្សំ​ជាមួយ​នឹង​ខោ​ខ្លី ធ្វើ​ឲ្យ​អ្នក​ម្ដាយ​កូន​១​មើល​ទៅ​មិន​ធ្ងន់ធ្ងរ​ពេក​នោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​ខោអាវ​រងារ​ស្អាត​ៗ​របស់ Yang Mi នា​រដូវ​ធ្លាក់​ខ្យល់​ឆ្នាំ​នេះ៕

ចុចអាន៖ឈិន​ឡុង និង Fan Bingbing មាន​តម្លៃ​ពាណិជ្ជកម្ម​ទាប​ជាង Luhan ទៅទៀត

ប្រភព៖ news.zing.vn caramel

អត្ថបទពេញនិយម