ឈិន​ឡុង និង Fan Bingbing មាន​តម្លៃ​ពាណិជ្ជកម្ម​ទាប​ជាង Luhan ទៅទៀត

  • 2017-12-09 07:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាង​ឈ្មោះ​តារា​ចិន​ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​បង្ហាញ​ឲ្យ​ឃើញ​ថា​តារា​វ័យ​ក្មេង​កំពុង​ឡើង​កូដ​ខ្លាំង រីឯ​តារា​ជើង​ចាស់​វិញ ហាក់​ដូច​ស្រុត​ចុះ​វិញ។

កាល​ពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន​កម្សាន្ត Sina របស់​ចិន​ទើប​តែ​ប្រកាស​ពី​តារាង​ឈ្មោះ​តារា​ទាំង​២០​ដួង​ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​បំផុត​ប្រចាំ​ឆ្នាំ​២០១៧។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ គេ​សង្កេត​ឃើញ​ថា​តារា​ជើង​ចាស់​ជា​ច្រើន​ដូច​ជា ឈិនឡុង, Jay Chou, លី តឺហួរ ហាក់​លែង​មាន​តម្លៃ​ខ្ពស់​ដូច​មុន។ ជំនួស​មក​វិញ តារា​ទើប​រះ​ក្រោយ​នេះ​ដូច​ជា Luhan និង TFBOYS ទទួល​បាន​ប្រជាប្រិយ​ភាព​ជា​ខ្លាំង។

ខាង​ក្រោម​នេះ​គឺ​ជា​ឈ្មោះ​តារា​ទាំង​១០​ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​បំផុត​ឆ្នាំ​២០១៧៖

១. តារា​ចម្រៀង និង​សម្ដែង Luhan

២. តារា​សម្ដែង Zhao Ly Ying

៣. តារា​សម្ដែង Yang Mi

៤. តារា​សម្ដែង Fan Bingbing

៥. តារា​សម្ដែង Zhou Dongyu

៦. តារា​សម្ដែង Hu Ge

៧. តារា​សម្ដែង Wu Jing

៨. តារា​សម្ដែង Liu Tao

៩. តារា​សម្ដែង និង​ចម្រៀង Wu Yifan

១០. តារា​សម្ដែង​ឈិន ឡុង

ក្រៅ​ពី​នោះ​តារា​ដែល​មាន​ក្នុង​តារាង​ឈ្មោះ​ទាំង​២០​រួម​មាន៖

១១. Dilraba

១២. Lay

១៣. Ly Yifeng

១៤. Roy Wang

១៥. Angelababy

១៦. Jin Dong

១៧. Jackson Yi

១៨. Jay Chou

១៩. Andy Lau

២០. Yang Yang

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម