Seo In Guk និង Park Bo Ram ត្រូវ​បាន​បញ្ជាក់​ថា​ពិត​ជា​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​មែន

  • 2017-12-06 04:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Seo In Guk និង Park Bo Ram ត្រូវបាន​ប្រាប់​ថា​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា ១ឆ្នាំ ៦ ខែ​មក​ហើយ។

អ្នក​​តំណាង​ឲ្យ Seo In Guk បាន​បញ្ជាក់​ពី​ទំនាក់​ទំនង​អ្នកទាំង​ពីរ​តាម​រយៈ​សេចក្ដី​ថ្លែង​ណា​មួយ​ឃ្លា​ថា « វា​ជា​ការ​ពិត​ណាស់​ដែល​ពេល​នេះ Seo In Guk និង Park Bo Ram គឺ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា។ ហើយ​យើង​មិន​បាន​ដឹង​រឿង​លំអិត​នោះយ៉ាង​ណា​ឡើយ។ BS Company»

យោង​ទៅ​តាម​មិត្តភក្តិ​ជិត​ស្និទ្ធិ​របស់​ពួក​គេ​ឲ្យ​ដឹង​ថា ពួក​គេ​ទាំងពីរ​គឺ​មាន​ភាព​ស្និទ្ធិស្នាល និង​រីករាយ​ជា​មួយ​គ្នា​ណាស់ពេល​មាន​កម្មវិធី​ជាមួយ​គ្នា​នៅ​តាម​ក្រុម​ហ៊ុន និង​ពេល​ផ្សេង​គ្នា​​មួយ​ចំនួន​ទៀតទៀត​ផង​ដែរ។

«អ្នកអាចឃើញពីភាពស្មោះត្រង់របស់ Seo In Guk តាមរបៀបដែលគាត់ប្រព្រឹត្តចំពោះ Park Bo Ram ។

គាត់កំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកមួយនៅក្នុងជីវិតរបស់គាត់ ប៉ុន្តែវិធីដែលគាត់គិតពីមិត្តស្រីរបស់គាត់គឺអស្ចារ្យណាស់។

គាត់និយាយថា "Bo Ram មាន​ការពិបាកណាស់ ដូច្នេះខ្ញុំគួរតែនៅរឹងមាំសម្រាប់នាង។

នៅពេលណាដែលនាង Call ទៅគាត់ គឺ​គាត់តែងតែ​ទទួើ​ភ្លាមៗ ដែល​អាច​មើល​ឃើញ​ថា​គាត់​ជា​មិត្ត​ប្រុស​ដែល​យកចិត្ត​ទុកដាក់​ចំពោះ​មិត្ត​ស្រី​ខ្លួន​ណាស់។

ខ្ញុំសង្ឃឹមថាគ្រប់ៗគ្នា​នឹងគាំទ្រទំនាក់ទំនងរបស់ពួកគេ។- មិត្តរបស់ Seo In Guk និង Park Bo Ram »

Seo In Guk និង Park Bo Ram សុទ្ធតែជាអតីតបេក្ខជនរបស់ Superstar K. ពួកគេជាតែងតែលួងលោមគ្នាទៅវិញទៅមកក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់ពួកគេនៅពេលម្តាយរបស់ Park Bo Ram បានទទួលមរណភាពនៅខែតុលាហើយ Seo In Guk ត្រូវបានលើកលែងពីយោធា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី