អត្ថប្រយោជន៍នៃការញ៉ាំបន្លែក្រសាំងទាប
- 2017-11-23 04:36:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍នៃការញ៉ាំបន្លែក្រសាំងទាប
Peperomia pellucida Korth ជាបន្លែម៉្យាង ដែលប្រជាជនខ្មែរយើងនិយមហៅថា ក្រសាំងទាប ដែលងាយស្រូលរកបំផុតនៅប្រទេសយើង ព្រោះវាដុះដោយមុនចាំបាច់ដាំ។
វាច្រើនដុះនៅ តាមដីដែលមានសំណើម ដូចជាដុះតាមគុម្ពផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ដូចជាម្ដុំជិតពាងទឹក នៅទីជនបទជាដើម។ បន្លែនេះមានកម្ពស់ ពី១៥ ទៅ ៣០ សម ដើមវាស្រួយហើយមានពណ៌សថ្លា ចំណែកស្លឹកវិញពណ៌បៃតងភ្លឺ និងរសជាតិប្រហាក់ប្រហែលនឹងត្រកួន។ក្រសាំងទាបនេះអាចយកមកធ្វើម្ហូបបានយ៉ាងឆ្ងាញ់ពិសា ដែលជាទូទៅខ្មែរយើងនិយម ឆាត្រឡប់ជាមួយសាច់គោ ឬត្រលប់ខ្លាញ់ ជ្រលក់ទឹកម្រេច។
ក្រៅពីអាចធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសា ហើយនោះក្រសាំងទៀបក៏មានអត្ថប្រយោជន៍ចំពោះសុខភាព សម្រស់ និង ការពារព្យាបាលពីជំងឺផងដែរ ដោយសារ វាមានផ្ទុកជាតិ វីតាមីនសេ និងបេតាការ៉ូទីន ខ្ពស់ ។ ស្លឹកមានសារធាតុ TRINIDATE ដែលច្រើនយកមកប្រើជាថ្នាំត្រជាក់ ។
នៅតាមប្រទេសអភិវឌ្ឍន៍មួយចំនួន បានធ្វើការស្រាវជ្រាវ ហើយយកក្រសាំងទាបច្នៃជាឱសថ មកប្រើ ដើម្បី បន្ថយកូលេស្ដេរ៉ូលក្នុងឈាម ។ចំណែកឯស្លឹកក្រសាំងទាបវិញគេយកមកបុកពូតយកទឹកពិសាដែលជួយបានច្រើនមុខដូចជា៖