ទាក់ទង​​គ្នាបាន ២ ឆ្នាំ ឥឡូវ Suzy និង Lee Min Ho សម្រេចចិត្ត​បែក​ផ្លូវ​គ្នា​វិញ​បាត់

  • 2017-11-16 05:05:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Ilgan Sports ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​បាន​រាយការណ៍​ថា​កំពូល​តារា​សម្ដែង​ប្រចាំ​ប្រទេស​កូរ៉េ Lee Min Ho និង Suzy បាន​បញ្ចប់​ទំនាក់ទំនង​របស់​ពួកគេ​ហើយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​សរសេរ​ថា "Lee Min Ho និង Suzy បាន​បែក​បាក់​គ្នា​កាលពី​ថ្មីៗ​នេះ" ។ ចំណែក​ឯ​ភ្នាក់ងារ​របស់​ពួកគេ​ទាំងពីរ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាក់ទង​នឹង​របាយការណ៍​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់ ឬ​បដិសេធ​ឡើយ។ ដោយ​ខាង​ផលិតកម្ម JYP បាន​និយាយ​ថា "បច្ចុប្បន្ន​នេះ​យើង​កំពុង​តាមដាន​រឿង​នេះ​ដែរ" ហើយ​ខាង MYM Entertainment របស់ Lee Min Ho បាន​ឲ្យ​ដឹង​ថា "យើង​កំពុង​សម្លឹង​មើល​មូលហេតុ​នៃ​បែកបាក់​របស់ Lee Min Ho និង Suzy”៕

ចុចអាន៖Jun Ji Hyun និង Fan Bingbing អ្នក​ណា​ស្អាត​ជាង ពេល​ក្លាយ​ជា​អ្នក​តំណាង​ម៉ាក​ខោអាវ​តែមួយ?

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម