Jun Ji Hyun និង Fan Bingbing អ្នក​ណា​ស្អាត​ជាង ពេល​ក្លាយ​ជា​អ្នក​តំណាង​ម៉ាក​ខោអាវ​តែមួយ?

  • 2017-11-15 02:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង Jun Ji Hyun និង Fan Bingbing ត្រូវ​គេ​ដាក់​លើ​ជញ្ជីង​ថ្លឹង​ថ្លែង​ថា​អ្នក​ណា​ស្អាត​ជាង​នៅ​ពេល​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ​ម៉ាក​ខោអាវ​តែ​មួយ។

តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ដែល​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Fan Bingbing គឺ​ជា​អ្នក​តំណាង​ឲ្យ​ម៉ាក​សំលៀកបំពាក់​កីឡា Addidas នៅ​ចិន។ យ៉ាងណាក៏ដោយ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ម៉ាក​ខោអាវ​នេះ​មាន​ថែម​អ្នក​តំណាង​មួយ​រូប​ទៀត នោះ​គឺ​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Jun Ji Hyun។ វត្តមាន​របស់​ស្រី​ស្អាត​ទាំង​២​នា​ពេល​ថ្មី​ៗ​នេះ ទើប​តែ​ត្រូវ​អ្នក​គាំទ្រ​គាស់​កាយ​ឡើង​វិញ​ថា អ្នក​ណា​ស្លៀក​ពាក់​សម​ជាង។

យ៉ាងណាក៏ដោយ ខណៈ​មនុស្ស​ចំនួន​លាន់​មាត់​ថា Jun Ji Hyun ស្លៀក​សម​ជាង​ព្រោះ​មាន​រាង​ស្គម និង​ខ្ពស់ រីឯ​ស្រី​ស្អាត​ត្រកូល Fan សម​តែ​ម៉ូដ​រ៉ូប​អូស​ដី​នោះ ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា សិល្ប​ការិនី​ទាំង​២​សុទ្ធ​តែ​ស្អាត​នៅ​ពេល​ស្លៀក​ឈុត​កីឡា​ទាំង​នេះ។ ចុះ​ប្រិយមិត្ត កញ្ញា គិត​ថា​អ្នក​ណា​ដែរ​សក្ដិសម​ជាង?

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម