៤​ ប្រយោគ​ពី​អ្នក​មាន​បទពិសោធន​ស្នេហា អាន​ហើយ​ជួយឲ្យ​ស្រឡះខួរក្បាល

  • 2017-11-13 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្រលាញ់​គ្មាន​ដែន​កំណត់​ទេ​ ហើយ​វា​មាន​ច្រើន​​អត្ថន័យ​អាស្រ័យ​លើ​បុគ្គល​ជា​អ្នក​កំណត់​ យោង​ទៅ​តាម​ពេល​វេលា​និង​បទពិសោធន៍​ផ្ទាល់​ខ្លួន។ ក្នុង​នោះ​ដែរ​អ្នក​ធ្លាប់​ឆ្លងកាត់​ក្នុង​រឿង​ស្នេហា​ទាំង​ជោគជ័យ និង​បរាជ័យ​បាន​ចងក្រង​ជា​ឃ្លា​ដ៏​មាន​ន័យ​សម្រាប់​ជា​សារ​ដាស់តឿន ក៏​ដូចជា​លើក​ទឹក​ស្នេហា។ ៤ ប្រយោគ​ទាំង​នោះ​មាន​ដូច​ត​ទៅ៖

១.“Every women is beautiful. It just takes the right person to see it”៖ ប្រែ​ថា​មនុស្ស​ស្រី​គ្រប់​គ្នា​សុទ្ធតែ​មាន​សម្រស់​ស្រស់​ស្អាត​ប្លែកៗ​រៀង​ៗ​ខ្លួន​។​ ប៉ុន្តែ​មាន​តែ​បុរស​ដែល​ជា​គូរ​ទេ​ទើប​មើល​ឃើញ​ពី​សម្រស់​នាង។​ ប្រយោគ​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​រក្សា​អត្តចរិត​ពិត​ប្រាកដ​ និង​តម្លៃ​របស់​ពួក​នាង​ដោយ​មិន​ចាំ​បាច់​ប្រែ​ខ្លួន​ជា​មនុស្ស​ផ្សេង​ម្នាក់​ទៀត​ ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ណា​ឡើយ ព្រោះ​ថា​បុរស​ដែល​​ស្រលាញ់​ពិត នឹង​ស្រលាញ់​នូវ​រាល់​អ្វី​ដែល​ជា​របស់​នាង។

២.“ Health, Love, Wealth”៖ ប្រែថា​​សុខភាព​,​ ស្នេហា​ និង​ភាព​មាន​បាន។ បើ​សង្កេត​មើល​ទៅ​លំដាប់​លំដោយ​នៃ​ពាក្យ​យើង​ឃើញ​ថា​ សុខភាព​ មុន គឺ​សំខាន់​ជាង​គេ​ ព្រោះ​ទាល់​តែ​មាន​សុខភាព​ទើប​មាន​ថាមពល​ ដើម្បី​អនុវត្ត​ការ​ស្រលាញ់​បាន​ ហើយ​ទាល់​តែ​ចេះ​ស្រលាញ់​គ្នា​ទើប​ទ្រព្យ​សម្បត្តិ​មក​តាម​ក្រោយ។​ ទាំង​៣​នេះ​ជា​ផ្នែក​សំខាន់ៗ​នៃ​សុភមង្គល​ដែល​មិន​អាច​ខ្វះ​បាន។ មាន​សុខភាព​មាន​លុយ​តែ​គ្មាន​ការ​ស្រលាញ់ គឺ​គ្មាន​សុភមង្គល។​ មាន​ការ​ស្រលាញ់​មាន​លុយ​ តែ​គ្មាន​សុខភាព​ រស់​នៅ​គ្មាន​ន័យ​។​ មាន​សុខភាព​មាន​សេចក្ដី​ស្រលាញ់ តែ​អត់​លុយ​ចាយ​ក៏​ក្រៀម​ក្រោះ​ដែរ។ ដូច្នេះ​ទាំង​បី​នេះ​សំខាន់ និង​តាម​លំដាប់​លំដោយ​ណាស់។

៣.​“ Value your chance at the time, because you might regret it tomorrow”៖ ​ប្រែ​ថា​រៀន​ឲ្យ​តម្លៃ​ពេលវេលា ដោយ​ឆក់​យក​ឱកាស​ដែល​ហុច​ឲ្យ​ ព្រោះ​ថា​អ្នក​អាច​នឹង​ស្ដាយ​វា​នៅ​ថ្ងៃ​ស្អែក។​ ពេល​វេលា​ជា​របស់​ដែល​លុយ​មិន​អាច​ទិញ​បាន ធ្វើ​ឲ្យ​អ្នក​មិន​អាច​បក​ក្រោយ​បាន​ទេ​បើ​វា​កន្លង​ហួស​ទៅ​ដោយ​ទទេ​ៗ​នោះ។ ឱកាស​វិញ​បើ​ទោះ​ជា​មាន​ច្រើន​ដង​ ក៏​មិន​ប្រាកដ​ថា​សាក​សម​ជា​មួយ​ពេល​វេលា​នោះ​ដែរ។ មាន​រឿង​ខ្លះ​ទោះ​ឱកាស​ហុច​ឲ្យ​ម្ដង​ទៀត​ ក៏​ពេល​វេលា​មិន​សាក​សម​ដូច​លើក​មុន​ដែរ​ ដូច្នេះ​បើ​ឱកាស​ហុច​ឲ្យ​ត្រូវ​នឹង​ពេល​វេលា​អំណោយ​ផល​ទៀត ដាច់​ខាត​គូរ​ឈោង​ចាប់​ឲ្យ​បាន។

៤.“ You do not have to love a person who told you he loved you”៖ ​ប្រែ​ថា​អ្នក​មិន​ចាំ​បាច់​ត្រូវ​តែ​ស្រលាញ់​មនុស្ស​ដែល​ប្រាប់​អ្នក​ថា​គេ​ស្រលាញ់​អ្នក​នោះ​ទេ។ ថ្វី​ត្បិត​តែ​នៅ​ជា​មួយ​មនុស្ស​ដែល​ស្រលាញ់​យើង​ខ្លាំង​វា​សំណាង​ប្រាកដ​មែន​ តែ​បើ​អ្នក​មិន​បាន​ស្រលាញ់​គេ​ផង​គួរ​កុំ​បង្ខំ​ចិត្ត​ទទួល​យក។ ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​ទៅ​ថ្ងៃ​មុខ​អ្នក​នឹង​សប្បាយ​ចិត្ត​ដែរ​ឬ​ក៏​អត់៕

ចុចអាន៖បរាជ័យ​លើ​ស្នេហា​ដដែលៗ​ពេក គួរ​តែ​រៀន​ធ្វើ​ចិត្ត​ឲ្យ​រឹងមាំតាម​វិធី​នេះ

អត្ថបទ​ដោយ៖​ Pencharm

អត្ថបទពេញនិយម