បរាជ័យ​លើ​ស្នេហា​ដដែលៗ​ពេក គួរ​តែ​រៀន​ធ្វើ​ចិត្ត​ឲ្យ​រឹងមាំតាម​វិធី​នេះ

  • 2017-11-12 04:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​គឺ​ជា​រឿង​ធម្មជាតិ​មួយ​ដែល​មនុស្ស​យើង​គេច​មិន​ផុត តែ​ពេល​ខ្លះ​វា​មិន​បាន​សមបំណង​យើង​ឡើយ។ បើ​អ្នក​បរាជ័យ​លើ​រឿង​ស្នេហា​ដដែលៗ​ពេក អ្នក​គួរ​តែ​រៀន​ធ្វើ​ចិត្ត​ឲ្យ​រឹងមាំ​តាម​វិធី​នេះ ៖

១. ដក​ខ្លួន​ពី​ស្នេហា​មួយ​រយះ

គួរ​តែ​កុំ​ព្យាយាម​បន្ត​រក​ស្នេហា​ទៀត​អី អ្នក​គួរ​តែ​សម្រាក​មួយ​រយះ​សិន​ដើម្បី​ឲ្យ​បេះដូង​អ្នក​រឹងមាំ​សាជាថ្មី​ដោយ​មិន​បាច់​មាន​ស្នេហា​មក​នៅ​ក្បែរ។

២. កុំ​ងាយ​ដាក់​ចិត្ត​ស្រឡាញ់​គេ

កុំ​ឆាប់​ស្រឡាញ់​អ្នក​ណា​ម្នាក់​លឿន​ពេក​អី ព្រោះ​វា​អាច​ឲ្យ​អ្នក​ឈឺចាប់​ម្ដង​ហើយ​ម្ដង​ទៀត ដូច្នេះ​មុន​នឹង​អ្នក​ចង់​ចាប់​ផ្ដើម​ស្នេហា​ថ្មី​ទៀត​អ្នក​គួរ​ចំណាយ​ពេល​ឲ្យ​ច្រើន​ដើម្បី​មើល​ពី​គេ​សិន​ថា​តើ​អាច​បន្ត​ជាមួយ​គ្នា​ដល់​អនាគត​ទេ មិន​មែន​ចេះ​តែ​ស្រឡាញ់​ហើយ​ចេះ​តែ​បែក​ទេ។

៣. ប្រឡូក​រឿង​ការ​ងារ​ឲ្យ​បាន​ច្រើន

អ្នក​គួរ​តែ​ដកឃ្លា​រឿង​ស្នេហា​សិន ហើយ​ផ្ដោត​សំខាន់​លើ​រឿង​ការ​ងារ​វិញ ព្រោះ​វា​អាច​ឲ្យ​អ្នក​ធូរស្រាល​នូវ​រឿង​ដែល​អាក្រក់​ៗ​កើត​ឡើង​ក្នុង​ជីវិត​ស្នេហា​អ្នក។ ធ្វើ​ការ​ឲ្យ​បាន​ច្រើន ដក​ពិសោធន៍​រឿង​ការ​ងារ​វ​ក៏​ជួយ​ឲ្យ​អនាគត​អ្នក​ល្អ​ ជាជាង​ដេក​យំ​ដោយសារ​ស្នេហា។

រូបតំណាង

៤. ថែ​រក្សា​ខ្លួន​ចាំ​ទទួល​គូ​ជីវិត​ពិត

មាន​ន័យ​ថា​អ្នក​ត្រូវ​ស្រឡាញ់​ខ្លួន​ឯង និង​ថែទាំ​ខ្លួន​ឲ្យ​បាន​ស្អាត​រង់ចាំ​ទទួល​មនុស្ស​ដែល​សក្ដិសម​ជាមួយ​យើង ព្រោះ​ថ្ងៃ​ណា​មួយ​ម្នាក់​នោះ​នឹង​មក​ដល់ គ្រាន់​តែ​យូរ​ ឬ​ក៏​ឆាប់​ប៉ុណ្ណោះ។ អ្នក​គួរ​តែ​ឈប់​ប្រឡូក​ជាមួយ​ស្នេហា​ដែល​គ្មាន​ប្រយោជន៍​ទៀត​ទៅ គួរ​តែ​ចាំ​ទទួល​មនុស្ស​ដែល​ពិត​ប្រាកដ​ម្នាក់​វិញ។

៥. ជំរុញ​ខ្លួន​ឯង​ដើរ​ចូល​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន

ប្រហែល​អ្នក​មិន​មែន​ក្មេង​ទៀត​ទេ ដូច្នេះ​ក៏​មិន​គួរ​គិត​តែ​ពី​រឿង​ស្នេហា​ច្រើន​ពេក​ដែរ។ បើ​អ្នក​ជួប​ស្នេហា​មិន​សម​បំណង​ហើយ​ក៏​បណ្ដោយ​ឲ្យ​វា​ទៅ ហើយ​សាក​យក​ពេល​ធ្វើ​ការ​ជាមួយ​សង្គម​ឲ្យ​បាន​ច្រើន ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន រីករាយ​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ឲ្យ​បាន​ច្រើន​ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​នៅ​មាន​អ្វី​ល្អ​ជាង​ស្នេហា​ច្រើន​ណាស់។

រូបតំណាង

អត្ថបទ៖ ផេង ផលធិតា