ម៉ាស់​សក់​ធម្មជាតិ​ធ្វើ​ពី​ប្រេង​អូ​លីវ​និង​ប្រេង​ដូង​ ព្យាបាល​បញ្ហា​ខូច​ជ្រុះ ឡើង​ប្រេង

  • 2017-11-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រេង​អូ​លីវ និង​ប្រេង​ដូង​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រេង​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខ​ភាព។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ថែរក្សា​សម្រស់​នឹក​ស្មាន​មិន​ដល់​ទៀត​ផង ដោយ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ប្រេង​ដូង​ជាមួយ​ប្រេង​អូ​លីវ​ អាច​បង្កើត​ជា​ម៉ាស់​ដើម្បី​ព្យាបាល​សក់​ខូច ​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​ត្រឹម​រយៈពេល ៣ អាទិត្យ។ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​ប្រេង​សក់​ផង​ដែរ។​ ខាង​ក្រោម​នេះ​ជា​វិធី​លាយ​ និង​ប្រើ​ប្រាស់៖​

១.គ្រឿង​ផ្សំ

ប្រេង​ដូង​សម្រាប់​លាប​លើ​សក់​ ១​ស្លាបព្រា​បាយ

ប្រេង​អូ​លីវ​១​ស្លាបព្រា​បាយ

២.វិធី​ធ្វើ

លាយ​ប្រេង​ដូង និង​ប្រេង​អូ​លីវ​ចូល​គ្នា​កូរ​ឲ្យ​សព្វ​។ ចំណាំ​គួរ​ប្រើ​ប្រេង​ដូង​រាវ​ បើ​អ្នក​មាន​ប្រេង​ដូង​ខាប់​ ត្រូវ​យក​ល្បាយ​ប្រេង​នោះ​ទៅ​កម្ដៅ​ឲ្យ​រលាយ​សព្វ​ ទុក​ឲ្យ​ត្រជាក់​សិន​សឹម​យក​លាប​សក់។ យក​ប្រេង​មក​ប៉ាត​នឹង​បាត​ដៃ​ រួច​ញី​ឲ្យ​សព្វ​គល់​សក់​ និង​ស្បែក​ក្បាល​ រួច​បង្អូស​មក​ក្រោម​ឲ្យ​សព្វ​សក់។ លាប​រួច​រុំ​សក់​និង​មួក​ងូត​ទឹក​ ទុក​៣០​នាទី​ សឹម​លាង​ចេញ​ជា​មួយ​សាប៊ូ​កក់​សក់។ ធ្វើ​ដូច​នេះ​២​ដង​ក្នុង​មួយ​អាទិត្យ​ អ្នក​នឹង​ទទួល​បាន​សក់​ស្អាត​ ទន់ ​រលោង​ លែង​ជ្រុះ និង​គ្មាន​ឡើង​ប្រេង។

ចំណាំ៖ ប្រេង​ទាំង​ឡាយ​អាច​រក​បាន​តាម​ផ្សារ​ទំនើប​ ឬ​ឱសថ​ស្ថាន​ទំនើប​នានា។​

ចុចអាន៖អស្ចារ្យ! អាហារ ១២ ប្រភេទ​នេះ ​ជួយ​ស្បែក​ស្រ្តី​ឲ្យ​មាន​ពន្លឺ​ស​រលោង​ពី​ខាង​ក្នុង

ប្រភព៖ YouTube អត្ថបទ​ដោយ៖​ Pencharm

អត្ថបទពេញនិយម