វិធី​ញ៉ាំ​អាហារ​មិន​ឲ្យ​ធាត់​សម្រាប់​អូន​អ៊ូកគ្រប់​គ្នា​ ធានា​មាន​ប្រសិទ្ធ​ភាព

  • 2017-10-25 06:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ឡើង​ទម្ងន់​ គឺ​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ​របស់​អ្នក​ញៀន​ការ​ញាំ​អាហារ​ទាំង​ឡាយ។ ជា​ពិសេស​នោះ​គឺ​ស្រី​ៗ​ដែល​ងាយ​នឹង​ឡើង​ទម្ងន់​ ដែល​គេ​និយម​ហៅ​នាង​ថា​អូន​អ៊ូក​នេះ​តែ​ម្ដង។ បើ​មិន​ចង់​ធាត់​ទាល់​តែ​កុំ​ញ៉ាំ​ តែ​បើ​ចង់​ញ៉ាំ​ហើយ​អត់​ធាត់​ញ៉ាំ​របៀប​ដូច​ខាង​ក្រោម​នេះ​ធានា​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់៖

១.ញ៉ាំ​ទឹក​មុន​ពេល​ញ៉ាំ​អាហារ

ញ៉ាំ​ទឹក​២៥០ម.ល​ ឬ​ស្មើ​និង​មួយ​កែវ​ពេញ​ មុន​ញ៉ាំ​អាហារ​​ទាំងបី​ពេល។ ទឹក​គ្មាន​កាឡូរី​ ហើយ​ថែម​ទាំង​ជួយ​លាង​សម្អាត​តម្រង់​នោម​ គ្រឿង​ក្នុង​ និង​បំពេញ​ក្រពះ​ ហើយ​ជួយ​ទ្រទ្រង់​ រាងកាយ​យើង​ផង​ដែរ។ ផឹកទឹក​មុន​ញ៉ាំអាហារ​ជួយ​បំពេញ​ក្រពះ​ ដែល​ធ្វើ​ឲ្យ​យើង​ឆាប់​ឆ្អែត​ពេល​ញ៉ាំ​អាហារ។

២.ញ៉ាំ​តិច​ៗ​តែ​ច្រើន​ដង

អាហារ​មួយ​ពេល​ គួរ​ចេះ​លៃលក​ទុក​ញ៉ាំ​ឲ្យ​បាន ២ ដង។ ឧទាហរណ៍​អាហារ​ថ្ងៃ​ត្រង់​មាន​ បាយ​មួយ​ចាន​ សាច់​១​ដុំ​ ពង​ចៀន​មួយ​បន្ទះ​ គួរ​រំលែក​ពាក់​កណ្ដាល​ញ៉ាំ​ថ្ងៃ​ត្រង់​នេះ​ ហើយ​ទុក​ពាក់​កណ្ដាល​ទៀត​ញ៉ាំ​ពេល​ថ្ងៃ​រសៀល​បន្តិច។ ធ្វើ​បែប​នេះ​អ្នក​នឹង​​មិន​ហេវ​ ញ៉ាំ​ច្រើន​ដង​ហើយ​នៅ​តែ​មិន​ធាត់​។​

រូបតំណាង

**៣.ទំពា​យឺត​ៗ**

មនុស្ស​ធាត់​តែង​តែ​ញ៉ាំ​អាហារ​លឿន​ៗ​តែ​ការ​ញ៉ាំ​បែប​នេះ ធ្វើ​ឲ្យ​យើង​ញ៉ាំ​បាន​ច្រើន​ទើប​បណ្ដាល​ឲ្យ​ធាត់។ អ្នក​គូរ​តែ​ប្ដូរ​របៀប​ញ៉ាំ​​ដោយ​ទំពា​ឲ្យ​មត់​​ ហើយ​ទំពា​យឺត​ៗ​ វិញ។ ធ្វើ​របៀប​នេះ​អ្នក​អាច​ស្រង់​យក​រសជាតិ​អាហារ និង​ញ៉ាំ​ឆាប់​ដឹង​ឆ្អែត។

៤.ជ្រើស​រើស​ចាន​តូច​ៗ​ដើម្បី​ដាក់​អាហារ

អ្នក​គួរ​ជ្រើស​រើស​ចាន​តូចៗ​ ដើម្បី​ដាក់​អាហារ ព្រោះ​វា​ជា​ការ​បំភាន់​ភ្នែក​ឲ្យ​មើល​ទៅ​ឃើញ​អាហារ​នៅ​ក្នុង​ចាន​ដូច​ច្រើន​ តែ​តាម​ពិត​អាហារ​តិច​សោះ។

៥.គួរ​យល់​ដឹង​ពី​គ្រឿង​ផ្សំ​អាហារ

កុំ​យល់​ច្រឡំ​ថា​ញ៉ាំ​សាច់​ច្រើន​ធាត់ តែ​ញ៉ាំ​សាច់​ជាប់​ខ្លាញ់​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​ធាត់។ ក្នុង​នោះ​ដែរ​ប្រេង​ខ្លាញ់​សម្រាប់​ចៀន​ឬ​ឆា​ ក៏​ធ្វើ​ឲ្យ​អ្នក​ធាត់​លឿន​ផង​ដែរ។ ដូច្នេះ​ហើយ​គួរ​ជ្រើស​រើស​ម្ហូប​ណា​ដែល​មាន​ខ្លាញ់​ទាប​ដូចជា​ អាំង ឬ​ស្ងោ​ជាដើម៕

រូបតំណាង

ចុចអាន៖ទម្លាប់​អាក្រក់​ ៤ យ៉ាង​ដែល​អាច​ឲ្យ​អ្នក​ឡើង​ទម្ងន់​មិន​ងាយ​ស្រក​!

ប្រភព៖ lifehack ប្រែ​សម្រួល៖​ Pencharm​

អត្ថបទពេញនិយម