ទម្លាប់​អាក្រក់​ ៤ យ៉ាង​ដែល​អាច​ឲ្យ​អ្នក​ឡើង​ទម្ងន់​មិន​ងាយ​ស្រក​!

  • 2017-10-23 05:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្នក​ណា​ចង់​ឲ្យ​រាង​ខ្លួន​ឯង​ធាត់ មិន​ស្អាត​នោះ​ទេ តែ​ពេល​ខ្លអ​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ក៏​អាច​ឲ្យ​អ្នក​ធាត់​បាន​ដែរ។ខាង​ក្រោម​នេះ​ជា​ទម្លាប់​អាក្រក់​មួយ​ចំនួនដែល​អ្នក​ត្រូវ​ដឹង​ថា​វា​អាច​ឲ្យ​អ្នក​ធាត់​បាន​ដែរ ៖

១. គេង​ច្រើន ៖ ការ​គេង​ច្រើន​លើស​ពី​ ១០​ ម៉ោង​ អាច​ធ្វើ​ឲ្យ​សន្ទស្សន៍​ម៉ាស​រាង​កាយ​​ឡើង​ខ្ពស់ ដែល​នាំ​ឲ្យ​អ្នក​ឡើង​គីឡូ​យ៉ាង​ឆាប់។

រូបតំណាង

**២. ការ​នៅ​ទី​ងងឹត ៖** អ្នក​មិន​ចង់​ឲ្យ​រាង​កាយ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​ និង​នៅ​កន្លែង​ដែល​មាន​ពន្លឺ​នោះ គឺ​ពិត​ជា​គិត​ខុស​ហើយ។ ការ​ដែល​រាង​កាយ​អ្នក​មិន​បាន​ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់ គឺ​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន។

៣. អ្នក​មិន​ចាំ​ទម្ងន់​ខ្លួន​ឯង ៖ អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកលវិទ្យាល័យ​ Cornell​ បាន​បង្ហាញ​ថា​ការ​ដឹង​ទម្ងន់​ខ្លួន​ឯង​ជា​ប្រចាំ គឺ​បច្ចេកទេស​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ដែល​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​សម្រក​ទម្ងន់​បាន​ដោយ​ជោគជ័យ។ តែ​បើ​សិន​ជា​អ្នក​មិន​ដឹង​ទម្ងន់​របស់​ខ្លួន​ឯង​នោះ​គឺ​អ្នក​ងាយ​ឡើង​ទម្ងន់​បាន​យ៉ាង​លឿន។

៤. អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​តិច​ពេក ឬក៏ អត់​សោះ ៖ ជា​ការ​ពិត​ណាស់​នៅ​ក្នុង​អាហារ​ពេល​ព្រឹក​មាន​តុល្យភាព​ដែល​មាន​ ៦០០ កាឡូរី​ នៃ​ប្រូតេអ៊ីន​ វា​គ្មាន​ខ្លាញ់​ កាបូអ៊ីដ្រាត​​ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​មិន​ទទួល​ទាន ឬ​តិច​ពេក​នោះ​ វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ធាត់​វិញ។

រូបតំណាង

កែ​បាន​គួរ​តែ​កែ​ទៅ​ទាន់​នៅ​ស្អាត តែ​ធាត់​ហើយ​ពិបាក​ស្រក​មក​វិញ​ណាស់៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម