សារ​ជូន​ចំពោះ​មិត្ត​ល្អ​ ដែល​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សើច​

  • 2017-10-22 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មិត្ត​ធម្មតា​​​១០០​​នាក់​​ ប្រាកដ​ជា​មិន​ស្មើ​មាន​មិត្ត​ល្អ​ដែល​យល់​ចិត្ត​ម្នាក់​នោះ​​ទេ។​ ពាក្យ​ថា​មិត្ត​ល្អ​ អាច​ត្រូវ​​មាន​គុណ​សម្បត្តិ​ផ្សេងៗ​គ្នា​ ស្រប​តាម​ទស្សនៈ និង​ការ​ចង់​បាន​របស់​មនុស្ស​​ខុស​ៗ​គ្នា​​។ ​សារ​ខាង​ក្រោម​គឺ​ជា​អ្វី​ដែល​​​អ្នក​​តែង​តែ ​ចង់​និយាយ​ទៅ​កាន់​មិត្ត​របស់​អ្នក​មែន​ទេ​?​ បើ​មិន​ហ៊ាន​និយាយ​ផ្ទាល់​មាត់ តោះ​ tag ពួក​គេ​ឲ្យ​ដឹង​ទាំង​អស់​គ្នា​៖​

១.មិត្ត​ល្អ​តែង​តែ​ដឹង​អ្វី​ដែល​ត្រូវ​និយាយ​

មិន​ថា​ពេល​សប្បាយ​ ឫ​ពេល​មាន​ទុក្ខ​ទេ​ អ្នក​តែង​តែ​នៅ​ក្បែរ​ខ្ញុំ​ជា​និច្ច​។ ទោះ​បី​ពាក្យ​សម្ដី​​ចំអក​លេង​​ ពាក្យ​លើក​ទឹក​ចិត្ត​ ឫ​ពាក្យ​ដាស់​តឿន​​ឲ្យ​ខ្ញុំ​រឹង​មាំ​ ខ្ញុំ​ពិត​ជា​អគុណ​ខ្លាំង​ណាស់​ពួក​ម៉ាក​។​​ មិត្ត​ល្អ​របស់​ខ្ញុំ​ តែង​តែ​ដឹង​ថា​ ពាក្យ​ណា​ និង​កាលៈទេសៈ​ណា​ដែល​ត្រូវ​និយាយ​ ហើយ​សម្ដី​បែប​ណា​ដែល​ខ្ញុំ​ចង់​បាន​។

រូបតំណាង

**២.មិត្ត​ល្អ​របស់​ខ្ញុំ​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សើច​​**

​ភាព​សប្បាយ​រីករាយ​តែង​តែ​មាន​នៅ​ពេល​ពួក​យើង​នៅ​ក្បែរ​គ្នា​។ ពួក​យើង​កសាង​អនុស្សាវរីយ៍​ ជាមួយ​រឿង​ឆ្កួតៗ​ ល្ងីល្ងើ​ បែប​កូន​ក្មេង​ដែល​ពួក​យើង​ធ្លាប់​ឆ្លង​​កាត់​ជា​មួយ​គ្នា​។ ខ្ញុំ​នឹង​មិន​ភ្លេច​ អស់​មួយ​ជីវិត​។

៣.ខ្ញុំ​ជា​មនុស្ស​​អស្ចារ្យ​ក្នុង​ភ្នែក​មិត្ត​ខ្ញុំ​

មិត្ត​ល្អ​មិន​ដែល​ ត្រចៀក​ស​ស្តាប់​សម្ដី​ចាក់​រុក​អ្នក​ដទៃ​ ដែល​ចង់​បំបែក​បំបាក់​មិត្ត​ភាព​ទេ។​ មនុស្ស​ណា​ក៏​ធ្លាប់​ធ្វើ​ខុស​ដែរ​ តែ​មិត្ត​ល្អ​តែង​លើក​ទឹក​ចិត្ត​ និង​ជួយ​កែ​កំហុស​។​ សម្រាប់​មិត្ត​ម្នាក់​នេះ​ ខ្ញុំ​គឺ​ជា​មនុស្ស​ល្អ​រហូត​។

៤.មិត្ត​ល្អ​របស់​ខ្ញុំ​​មិន​ដែល​ត្រឹម​ត្រូវ​ម្តង​ណា​ទេ​ពេល​និយាយ​គ្នា​

ពេល​ខ្លះ​ យើង​ចង់​និយាយ​រឿង​អ្វី​មួយ​បែប​ផ្លូវ​ការ​ មិន​លេង​សើច​ច្រើន​ ប៉ុន្តែ​មិន​ដែល​បាន​សម្រេច​ទេ​ អ្នក​តែង​តែ​មាន​អ្វី​មក​និយាយ​ធ្វើ​ឲ្យ​ខ្ញុំ​សើច​ និង​បែក​អារម្មណ៍​រហូត​។​ ខាង​ក្រៅ​ពេល​​ខ្លះ​ សម្ដែង​ជា​ខឹង​ តែ​ក្នុង​ចិត្ត​គឺ​ស្រឡាញ់​មិត្ត​ម្នាក់​នេះ​ណាស់​។

៥.ខ្ញុំ​ស្រឡាញ់​​មិត្ត​​របស់​ខ្ញុំ​ខ្លាំង​​​ណាស់​

​បើ​គ្មាន​អ្នក​​ ខ្ញុំ​ពិត​ជា​មិន​ចង់​ស្រមៃ​ទេ​ថា​ជីវិត​ខ្ញុំ​នឹង​ត្រូវ​ឯកា​ប៉ុនណា​។ អគុណ​ណាស់​សម្លាញ់​ដែល​តែង​តែ​ បង្ហាញ​ខ្លួន​នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​អ្នក​។​ ទោះ​បី​ជា​ខ្ញុំ​មិន​ដែល​ប្រាប់​ថា​ ខ្ញុំ​ស្រឡាញ់​​អ្នក​ប៉ុនណា​ តាម​ពិត​អ្នក​ច្បាស់​ណាស់​មែន​ទេ​?​

រូបតំណាង

តោះ​ចែក​រំលែក​សារ​ទាំង​នេះ​ជា​មួយ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទាំង​អស់​គ្នា​!!

ចុចអាន៖៤ ហេតុផល​ដែល​នារី​ឯករាជ្យ ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្ញប់ស្ញែង​ជីវិត​បែប​នោះ

ប្រែសម្រួល៖អូន បញ្ញា

អត្ថបទពេញនិយម