៤ ហេតុផល​ដែល​នារី​ឯករាជ្យ ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្ញប់ស្ញែង​ជីវិត​បែប​នោះ

  • 2017-10-20 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដឹង​ហើយ​ថា​នារី​ឯករាជ្យ ​គឺ​ជា​មនុស្ស​ស្រី​រឹងមាំ​បំផុត ដែល​ពេល​ខ្លះ​នោះ​អ្នក​អាច​គិត​ថា​នាង​រឹង​ទទឹង។ តែ​តាម​ការ​ពិត​នាង​គ្រាន់​តែ​រស់​នៅ​ក្នុង​ពិភព​មួយ​មិន​បាច់​ពឹង​អ្នក​ដទៃ ជា​ពិសេស​គឺ​បុរស​តែ​ម្ដង។ ទាំង​នេះ​គឺ​ជា​ចំណុច​ដែល​នាង​ជា​នារី​ដែល​គួរ​ឲ្យ​សរសើរ​បំផុត៖

១.អាច​រស់​នៅ​ម្នាក់​ឯង​បាន

នៅ​តំបន់​អាស៊ី ជា​ពិសេស​កម្ពុជា​តែ​ម្ដង​តម្រូវ​ឲ្យ​កូន​ស្រី​រស់នៅ​ជួប​ជុំ​គ្រួសារ និង​រស់នៅ​ក្នុង​ការ​គ្រប់​គ្រង់​របស់​ឪពុក​ម្ដាយ​។ បើ​កូន​ណា​ចចេស​ចង់​រស់​នៅ​ដោយ​ឯកឯង​នោះ​មាន​ន័យ​ថា នាង​ប្រឆាំង​ហើយ​ជា​កូន​មិន​ស្ដាប់​បង្គាប់។ តែ​មាន​នារី​ឯករាជ្យ​មួយ​ចំនួន​ជម្នះ​ការ​គិត​នេះ​ដោយ​រស់នៅ​ម្នាក់​ឯង​និង​ធ្វើ​រឿង​ដែល​ខ្លួន​នាង​ចង់​ធ្វើ​ដូចជា រៀន​សូត្រ ធ្វើ​ការ​នៅ​បរទេស ឬ​ទី​ក្រុង​ជាដើម។ អ្វី​ដែល​សំខាន់​នោះ​គឺ​នាង​បាន​រស់នៅ​ជីវិត​ដែល​នាង​ប៉ង​ប្រាថ្នា។

២.រើសរើស​បុរស​ក្នុង​ក្ដី​សុបិន​ជា​ជាង​អង្គុយ​ឲ្យ​គេ​ជ្រើស

មនុស្ស​ស្រី​ឯករាជ្យ​ទុក​ឱកាស​ឲ្យ​ខ្លួន​ឯង​ក្នុង​ការ​ជ្រើសរើស​គូរ​ស្រករ។ បើ​នាង​ពេញ​ចិត្ត​នរណា​ម្នាក់​នាង​នឹង​តាម​គេ ហើយ​បញ្ចេញ​អាកប្បកិរិយា​ដែល​បង្ហាញ​ត្រង់​ៗ​ថា​នាង​ចូល​ចិត្ត​គេ។ ខុស​ពី​នារី​អៀន​ខ្មាស​ច្រើន​ដែល​ចាំ​ឲ្យ​បុរស​ជា​អ្នក​រើស​ខ្លួន​មុន។

៣.ចំណូលចិត្ត​ធំ​ជាង​លុយ

ក្នុង​ការ​ជ្រើស​គូរ​ស្រករ​នាង​នឹង​ប្រកាន់​ខ្ជាប់​យក​អ្នក​ដែល​មាន​ចំណូល​ចិត្ត​ដូច​នាង​ ទោះ​គេ​មិន​មែន​ជា​មនុស្ស​សម្បូរ​លុយ​ក៏​ដោយ។ ព្រោះ​នាង​គិត​ថា​នាង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​រក​លុយ​ហើយ។ ការ​រក​ដៃគូ​គឺ​ដើម្បី​មក​រស់នៅ​កំដរ​គ្នា​ មិន​មែន​យក​មក​ធ្វើ​ជា​ម៉ាស៊ីន​ចុច​ប្រាក់​ឡើយ។

៤.នាង​ជា​អ្នក​សម្រេច​ចិត្ត

មិន​ដូច​នារី​ទូទៅ នារី​ឯករាជ្យ​ជា​អ្នក​សម្រេច​ចិត្ត​លើ​ការងារ​តូច​នៅ​ក្នុង​ផ្ទះ និង​រឿង​ធំ​ផ្សេង​ៗ​ទៀត​ ដូចជា ដំណើរ​កម្សាន្ត ឬ​ផែនការ​គ្រួសារ ៥ ឆ្នាំ​ទៅ​មុខ​ទៀត។ ដោយសារ​នាង​ទម្លាប់​ជាមួយ​របៀប​ធ្វើ​អ្វី​តែ​ម្នាក់​ឯង និង​មាន​បទ​ពិសោធន​ផង​នោះ ទើប​​មាន​ភាព​រឹងមាំ ជឿជាក់​លើ​ខ្លួន​ឯង​ថា​រាល់​អ្វី​ដែល​នាង​សម្រេច​ចិត្ត​គឺ​ត្រឹមត្រូវ៕

ចុចអាន៖​ត្រូវ​ការ​កម្លាំង​ចិត្ត គួរ​និយាយ​ពាក្យ​៩​ឃ្លា​​នេះ​ប្រាប់​ខ្លួន​ឯង​រាល់​ថ្ងៃ ​ដើម្បី​ជីវិត​ធូរស្រាល និង​មាន​សុភមង្គល

ប្រភព៖ thoughtcatalog ប្រែសម្រួល​៖ Pencharm

អត្ថបទពេញនិយម