ពណ៌​សក់​កាលីប​ទាំង​៣​ដែល​អ្នក​មាន​ស្បែក​ស្រអាប់​គួរ​ជៀស​ឲ្យ​ឆ្ងាយ

  • 2017-10-20 03:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​ពណ៌​ទាំង​នេះ​សុទ្ធ​តែ​ពណ៌​សក់​ដ៏​កំពុង​ពេញ​និយម​ក៏​ដោយ តែ​សម្រាប់​ដែល​អ្នក​ស្បែក​ស្រអែម ពេល​លាប​ពណ៌​ទាំង​នេះ​ឡើង នឹង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​រឹត​តែ​ក្រមៅ។

១. ពណ៌​ក្រហម

មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា សក់​ក្រហម​គឺ​ត្រូវ​ជាមួយ​គ្រប់​ពណ៌​ស្បែក តែ​ការ​ពិត​ពណ៌​នេះ​ជួយ​បាន​តែ​អ្នក​ដែល​ស្បែក​ភ្លឺ​ស្រាប់​នោះ​ទេ។ បើ​អ្នក​មាន​ស្បែក​ស ហើយ​ដាក់​ពណ៌​នេះ​ទៀត នោះ​នឹង​មើល​ទៅ​ស​លើស​ដើម។ ផ្ទុយ​មក​វិញ អ្នក​ដែល​ស្បែក​ស្រអាប់ ហើយ​លាប​ពណ៌​នេះ​ទៅ នឹង​មើល​ទៅ​រឹត​តែ​ស្រគាំ​ជាង​មុន។

២. ពណ៌​ខៀវ

សក់​ពណ៌​ខៀវ​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ស្បែក​ក្រមៅ​ស្លេក​ស្លាំង​ជាង​មុន។ បន្ថែម​ពី​នេះ សម្រាប់​អ្នក​ដែល​មាន​ស្បែក​មិន​ភ្លឺ​ថ្លា ពណ៌​នេះ​ពេល​ដាក់​ទៅ​អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​យ៉ាប់​ជាង​មុន​ទៅ​ទៀត។

៣. ពណ៌​ផ្កា​ឈូក

ពណ៌​ផ្កាឈូក​គឺ​ជា​ពណ៌​សក់​ដែល​កំពុង​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ។ យ៉ាងណាក៏ដោយ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ងងឹត​ស្លុប​ប្រសិន​បើ​អ្នក​មិន​មាន​ស្បែក​ភ្លឺ​ហើយ​ចង់​លាប​ពណ៌​នេះ។ ដំណោះស្រាយ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ពណ៌​នេះ​ខ្លាំង​នោះ​គឺ អ្នក​អាច​លាប​ជា ombre ដោយ​ដាក់​ពណ៌​ផ្កា​ឈូក​នៅ​ចុង​ៗ​សក់​បាន៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម