តិចនិច ៥យ៉ាង​ជួយ​ឲ្យ​ស្នេហា​កាន់​តែ​រស់រវើក និងចាកចេញ​ពី​ភាព​ធុញទ្រាន់!

  • 2017-10-18 04:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​បើ​យើង​ព្រងើយ​កន្តើយ​ជាមួយ​ស្នេហា​វា​ក៏​អាច​កាន់​តែ​ធ្វើ​ឲ្យ​ឆ្ងាយ​ទៅៗ​ដែរ ដូច្នេះ​គួរ​តែ​មាន​សកម្មភាពអី។ ​ស្នេហា​មួយ​អាច​ទទួល​បាន​ជោគជ័យ​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ដែរ​ ព្រោះ​ពេល​ខ្លះ​អ្វី​ៗ​អាច​នឹង​ផ្លាស់​ប្ដូរ បែប​នេះហើយ​អ្នក​គួរ​តែ​មាន​វិធី​ដើម្បី​ធ្វើ​ឲ្យ​ស្នេហា​អ្នក​កាន់​តែ​រីក​ចម្រើន ៖

១. គិត​ពីចំណុច​ល្អ​ៗ​របស់​គាត់ ៖ យក​ប៊ិច​មក​សរសេរ​ពី​ចំណុច​ល្អ​របស់​គាត់ ហើយ​អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នកលង់​ស្រឡាញ់​​គាត់ ។ ពេល​ដែល​អ្នក​គិត​អ្វី​ដែល​ល្អ​ នោះ​អារម្មណ៍​ និង​ទឹក​ចិត្ត​ដែល​អ្នក​មាន​លើ​គាត់​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។ បើ​អាច​ចៀស​វាង​គិត​រឿង​មិន​ល្អបាន​នោះ​រឹត​តែ​ល្អ ព្រោះ​មនុស្ស​ក៏​មិន​អាច​មិន​ចេះ​ខុស​ដែរ។

រូបតំណាង

**២. មានដំណើរ​កម្សាន្ត​​រួមគ្នាដែល​អ្នក​ប្រាថ្នា ៖** ការ​ដើរ​កម្សាន្ត​គឺ​ល្អ​បំផុត​សម្រាប់​បណ្ដុះ​មនោសញ្ចេតនា​ និង ការ​ស្រឡាញ់​របស់​អ្នក​ឲ្យ​កាន់​តែ​ល្អ​ឡើង។ ​វា​ថែម​ទាំង​ឲ្យ​អ្នក​សម្រាក​ពី​ភាព​ស្មុគស្មាញ​ និង​ មាន​ពេល​វេលា ការ​ចងចាំ​ល្អ​ៗ​ជាមួយ​គ្នា​ទៀត​ផង។

៣. ចម្អិន​អាហារ​រួម​គ្នា ៖ ការ​ចម្អិន​អាហារ​រួម​គ្នា​គឺ​បាន​បង្ហាញ​ពី​ភាព​ផ្អែម​ល្ហែម​របស់​មនុស្ស​ពីរ​នាក់​ ម្យ៉ាង​ទៀត​វា​ជំរុញ​ឲ្យ​ស្នេហា​អ្នក​កាន់​តែ​ស្និទ្ធស្នាល​ និង​ រស់​រវើក​ ដូច្នេះ​វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់​បើ​សិន​ជា​អ្នក​មាន​ពេល​វេលា​បែប​នេះ។

៤. សរសេរ​សំបុត្រ​ស្នេហា​ទៅ​កាន់​គាត់ ៖ អ្នក​មិន​អាច​យក​ទូរស័ព្ទ​ ឬ​ កុំព្យូទ័រ​មក​ជំនួស​ការ​សរសេរ​ដៃ​ឡើយ​ ទោះ​បី​សម័យកាល​កាន់​តែ​ទំនើប​មែន ប៉ុន្តែ​បើ​អ្នក​អាច​សរសេរ​សំបុត្រ​ទៅ​កាន់​គាត់​វា​ពិត​ជា​រំភើប និង អស្ចារ្យ​បំផុត​សម្រាប់​ស្នេហា​របស់​អ្នក។

៥. ថត​រូប​ជាមួយ​គ្នា ហើយ​ រក្សាទុក​ ៖ រូប​ថត​គឺ​ជា​ការ​ចងចាំ និង អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត​សម្រាប់​គូ​ស្នេហ៍​ ដូច្នេះ​អ្នក​គួរ​តែ​ថត​រូប​ស្អាត​ៗ​ ជាមួយ​គ្នា​ ហើយ​ពេល​ដែល​អ្នក​មើល​វា​អ្នក​នឹង​កាន់​តែ​ស្រឡាញ់​​គ្នា​ថែម​ទៀត។

រូបតំណាង

ស្រឡាញ់​គ្នា​គួរ​តែ​មាន​រឿង​ល្អ​ៗ​ជាមួយ​គ្នា​ច្រើន​ មិន​មែន​មាន​តែ​រឿង​សោះ​កក្រោះ​​ និង​ឈ្លោះ​ប្រកែក​គ្នា​នោះ​ទេ៕

ចុចអាន៖៧​ចំណុច​​ប្រាប់​ថា​គាត់​នៅ​តែ​ស្រឡាញ់​សង្សារ​ចាស់ ទោះ​បី​ប្រាប់​ថា​អត់​នៅ​មុខ​អ្នក​ក៏​ដោយ!

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម