បែក​ធ្លាយ​ធៀប​ការ​ដ៏​​សាមញ្ញ​របស់ Song Hye Kyo និង Song Joong Ki

  • 2017-10-17 06:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធៀប​ការ​របស់​គូ​ស្នេហ៍​​កំពូល​តារា​សម្ដែង Song Hye Kyo និង Song Joong Ki ត្រូវ​បាន​ចែកចាយ​ដល់​ភ្ញៀវ​កិត្តិយស​របស់​ពួក​គេ​ហើយ។

បណ្ដាញ​ព័ត៌មាន Nate របស់​កូរ៉េ​បាន​រាយការណ៍​ថា មុន​ថ្ងៃ​ចូល​រោង​ការ​២​សប្ដាហ៍ ធៀប​ការ​របស់​គូ​ស្នេហ៍​តារា​សម្ដែង​ជួរ​មុខ​កូរ៉េ Song Joongki និង Song Hye Kyo ត្រូវ​បាន​ជូន​ដល់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​រួច​ហើយ។

ទោះ​បី​ជា​តារា​សម្ដែង​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ក៏​ដោយ តែ​ធៀប​អញ្ជើញ​របស់​អ្នក​ទាំង​២​គឺ​សាមញ្ញ​ជាង​អ្នក​គាំទ្រ​គិត ដោយ​ធៀប​មាន​ពណ៌​ស​ជា​ចម្បង និង​រំលេច​ដោយ​មែក​ឈើ និង​ចង​បូរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ថ្ងៃ​ទី​៣១​ខែ​តុលា​ខាង​មុខ៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម