ទោះគ្មាន​ឡាន​ គ្មាន​ផ្ទះ​ល្អនៅ ក៏​អាច​រីករាយ​បាន​ដែរ ដោយ​ទង្វើ​ប្ដី​ប្រពន្ធ ៦ យ៉ាង​នេះ!

  • 2017-10-12 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​យល់​ថា ការ​រស់នៅ​ផ្ទះ ឬ​បន្ទប់​ជួល ជិះ​ម៉ូតូ​ចាស់​មួយ ធ្វើឲ្យ​គ្រួសារ​គ្មាន​សុភមង្គល​ឡើយ។ តែ​នោះ​ជា​គំនិត​យល់​ខុស​ទៅ​វិញ​ទេ បើ​ពួកគេ​មាន​ធ្វើ​រឿង ៦ យ៉ាង​នេះ​ទាំង​អស់​គ្នា ទោះ​គ្មាន​អ្វី​សោះ​ក៏​អាច​រីករាយ​រហូត៖

១.ប្ដី​ប្រពន្ធ​ចេះ​ស្រលាញ់ និង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក៖ បើ​ប្ដី​ប្រពន្ធ​ណា​មាន​ចំណុច​នេះ​ហើយ គឺ​គ្មាន​ឡើយ​ពាក្យ​ថា​ឈ្លោះ​ប្រកែក​គ្នា ឬ​ការ​ប្រច័ណ្ឌ​ផ្ដេសផ្ដាស។ ព្រោះ​ពួកគេ​នឹង​ទុកចិត្ត ហើយ​នៅតែ​បន្ត​ការ​ស្រលាញ់​ដាក់​គ្នា​ជា​រៀង​រហូត។

២.គ្រួសារ​គ្មាន​ជាប់​បំណុល៖ នេះ​ជា​ចំណុច​សំខាន់​ដែល​មិន​ធ្វើឲ្យ​ប្ដី​ប្រពន្ធ​ឈ្លោះ​ប្រកែក​គ្នា។ ត្រូវ​ចាំ​ថា​ទោះ​ជា​គ្មាន​ផ្ទះ គ្មាន​ឡាន​ទំនើប​ជិះ តែ​ពួកគេ​នឹង​សប្បាយ​រីករាយ​ជាមួយ​ជីវភាព​សម​ល្មម ហើយ​មិន​ចាំ​ពិបាក​ចិត្ត​រក​ប្រាក់​មក​ដោះ​បំណុល​គេ។

៣.អាច​ធ្វើឲ្យ​ពេល​វេលា​លំបាក​កាន់តែ​ងាយស្រួល៖ មិន​ថា​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ក៏​ប្ដី​ប្រពន្ធ​នោះ​ចេះ​ដោះស្រាយ ហើយ​មិន​បណ្ដោយ​ឲ្យ​វា​រឿង​រាលដាល​ទៅដល់​ត្រចៀក​ចាស់​ទុំ។

៤.ជួយ​គ្នា​ទៅ​វិញ​ទៅ​មក៖ ពេល​ខាង​ណា​ជួប​ការ​លំបាក​ម្ខាង​ទៅ​ចេះ​ចូល​ខ្លួន​ទៅ​សម្រួល​ធ្វើឲ្យ​ទុក្ខ​លំបាក​ទាំងឡាយ​អាច​រំសាយ​បាន​ភ្លាម​ៗ។

៥.ចេះ​រីករាយ​នឹង​អ្វី​ដែល​ខ្លួន​មាន៖ បើ​ប្ដី​ប្រពន្ធ​ណា​ដែល​មិន​ចេះ​ស្កប់ស្កល់​នឹង​អ្វី​ខ្លួន​មាន ហើយ​អង្គុយ​តែ​ច្រណែន​គូ​ដទៃ នោះ​គ្មាន​ថ្ងៃ​អាច​រីករាយ​បាន​ឡើយ។ តែ​បើ​គ្រួសារ​ណា​ដឹង​ពី​គុណ​តម្លៃ​នៃ​អ្វី​ដែល​ខ្លួន​មាន ពួកគេ​ពិតជា​មាន​សុភមង្គល​ខ្លាំង​ណាស់។

៦.មាន​ការងារ​ធ្វើ​ត្រឹមត្រូវ៖ នេះ​ជា​មោទនភាព​មួយ​ដែល​ដៃគូ​មាន​ការងារ​ធ្វើ​ប្រកប​ដោយ​ភាព​សុចរិត៕

ចុចអាន៖Crush លើ​គេ​តែ​អៀន​មិន​ហ៊ាន​ប្រាប់ ហើយ​ចង់​ដឹង​គេ Crush វិញ​អត់ ធ្វើ​ម៉េច​ទៅ?

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម