Crush លើ​គេ​តែ​អៀន​មិន​ហ៊ាន​ប្រាប់ ហើយ​ចង់​ដឹង​គេ Crush វិញ​អត់ ធ្វើ​ម៉េច​ទៅ?

  • 2017-10-11 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ​ស្រីៗ លួច Crush គេ​ម្នាក់​ក្នុង​ថ្នាក់ ឬ​រៀន​សាលា​ជា​មួយ​គ្នា​តែ​មិន​ហ៊ាន​ប្រាប់​អ្នក​ណា។ តែ​បន់​ក្នុង​ចិត្ត​ឲ្យ​គេ​ស្រលាញ់​យើង​វិញ​។​ លួច​ក្រាស់​គេ​ម្នាក់​ឯង​ស្ងាត់​ៗ​មិន​បញ្ចេញ​កាយ​វិការ​ចឹង​ តើ​ធ្វើ​ម៉េច​អាច​ដឹង​ថា​គេ​ក៏​មាន​ចិត្ត​មក​លើ​យើង​វិញ​ទៅ? តោះ​ទៅ​អាន​ចំណុច​ដែល​យើង​អាច​សង្កេត​ថា Crush ក៏​ចូល​ចិត្ត​យើង​វិញ​ដែរ៖

១.គេ​រក​លេស​មក​និយាយ​ជា​មួយ​អ្នក

គេ​ព្យាយាម​រក​នឹក​រឿង ដើម្បី​មក​និយាយ​ជា​មួយ​អ្នក ទោះ​រឿង​នោះ​តូចតាច មិន​សំខាន់​ក៏​ដោយ។​ អ្នក​អាច​សង្កេត​បាន​ថា​រាល់​ពេល​ដែល​គេ​ជួប​អ្នក​ចៃដន្យ ឬ​មាន​គម្រោង​គេ​តែង​និយាយ​មក​កាន់​អ្នក​មុន​គេ។

២.គេ​ធ្វើ​យ៉ាង​ណា​អោយ​បាន​ប៉ះពាល់​អ្នក

រាល់​ពេល​ដែល​គេ​នៅ​ជិត ឬ​អង្គុយ​ក្បែរ គេ​តែងតែ​លូក​លេង​សក់ ចាប់​កាន់​ដៃ​អាវ ឬ​ប៉ះ​ស្មា​របស់​អ្នក។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​ពិតជា​ចាប់​អារម្មណ៍​លើ​អ្នក​ប្រាកដ។

៣.គេ​លួច​សម្លឹង​មើល​អ្នក​មិន​ដាក់​ភ្នែក

អ្នក​អាច​មើល​ដឹង​ថា​ក្រាស់​របស់​អ្នក​ចូលចិត្ត​អ្នក​ តាម​រយះ​ការ​សម្លឹង​មើល​មិន​ដាក់​ភ្នែក។ ជួនកាល​អ្នក​គ្រលៀស​ភ្នែក​​ទៅ​ចំ​ពេល​គេ​កំពុង​មើល​ទៀត​ ហើយ​គេ​ងាក​ភ្នែក​ចេញ​ភ្លាម​ដែរ​ ដើម្បី​កុំ​អ្នក​ចាប់​បាន។

៤. គេ​ឧស្សាហ៍​ឆាត ខល ឬ SMS មក​អ្នក

វា​ជាក់​ស្ដែង​ណាស់​ទៅ​ហើយ​ ថា​គេ​ចូលចិត្ត​អ្នក​ព្រោះ​គេ​ចង់​ជជែក​លេង ឬ​ដឹង​ពី​អ្នក​ច្រើន​តាម​រយៈ​ការ​ឆាត ឬ​និយាយ​ទូរស័ព្ទ​ជាមួយ​អ្នក។ ទាំងនេះ​គ្រាន់​តែ​ជា​សញ្ញា​ខ្លះ​ៗ​ប៉ុណ្ណោះ អ្នក​អាច​សង្កេត​ដឹង​បាន​ច្រើន​ជាង​នេះ​ទៀ។ ព្រោះ​បុរស​ខ្លះ​អៀន​មិន​ហ៊ាន​ខល ឬ​ជជែក​តាម​ទូរស័ព្ទ​ទេ តែ​គេ​ប្រាប់​មិត្ត​របស់​គេ​ ហើយ​​អ្នក​អាច​សង្កេត​បាន​រាល់​ពេល​គេ​ និង​មិត្តភ័ក្ដិ​នៅ​ក្បែរ​គ្នា៕

ចុចអាន៖បើ​មិត្ត​ប្រុស​តែងបង្ហាញធ្វើ​ទង្វើ​ ៣ នេះ​ បញ្ជាក់​ថា​គេ​មិន​បាន​ចាត់​ទុក​អ្នក​ជា​សង្សារ​

ប្រភព៖ slism ប្រែ​សម្រួល៖​ Pencharm

អត្ថបទពេញនិយម