បើ​មិត្ត​ប្រុស​តែងបង្ហាញធ្វើ​ទង្វើ​ ៣ នេះ​ បញ្ជាក់​ថា​គេ​មិន​បាន​ចាត់​ទុក​អ្នក​ជា​សង្សារ​

  • 2017-10-10 02:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​សង្សារ​នឹង​គ្នា មិន​ថា​ការ​ប្រើ​ពាក្យ​សម្ដី ឬ​កាយវិការ​ឡើយ គឺ​ត្រូវ​បង្ហាញ​ពី​អ្វី​ដែល​ល្អ​ៗ និង​ចេះ​យោគយល់​គ្នា​គ្រប់​ពេល។ មិនមែន​ទាល់តែ​ត្រូវ​ការ​បាន​មក​ធ្វើ​និយាយ​ល្អ​ដាក់​នោះ​ឡើយ ហើយ​ពេល​លែង​ត្រូវ​ការ តេ​រក​គ្នា​ក៏​មិន​តេ​ផង​នោះ​ទេ។ ដូចនេះ​បើ​បើ​មិត្ត​ប្រុស​តែង​ធ្វើ​ទង្វើ​នេះ​ដាក់ គេ​មិន​បាន​ចាត់​ទុក​អ្នក​ជា​សង្សារ​ទេ៖

១.គាត់​មិន​ចាប់អារម្មណ៍​លើ​អ្នកសោះ៖ ទោះ​ជា​អ្នក​តែង​ខ្លួន​ស្អាត ឬ​មិន​ស្អាត​ក៏​មិន​ខ្ចី​ចាប់អារម្មណ៍ ទោះ​ជា​ធ្វើការ​អ្វី​មួយ​បាន​ជោគជ័យ​ក៏​នៅ​តែ​សោះកក្រោះ​បែប​នោះ គេ​មិន​ហៅ​ថា​មិត្ត​ប្រុស​ឡើយ។ ព្រោះ​មនុស្ស​ពី​រអ្នក​ដែល​ស្រលាញ់​គ្នា​ពិត​ គេ​តែង​សង្កេត​ពី​គ្នា​ទៅវិញ​ទៅមក​មិន​ថា​ជាការ​ខ្លាច មិន​ចូលចិត្ត ឬ​ស្អប់​អ្វី​ឡើយ គឺ​គេ​មើល​ដឹង​ទាំងអស់។ មនុស្ស​ស្រី​ទៀត​សោត គឺ​ចង់​ឲ្យ​មនុស្ស​ប្រុស​ខ្វាយខ្វល់​គ្រប់​ពេល​មិន​ថា ជា​ទង្វើ ពាក្យ​សម្ដី ឡើយ​ តែង​ចង់​បាន​ការ​កោតសរសើរ​ពី​មិត្ត​ប្រុស ព្រោះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់។

រូបតំណាង

**២.កាយវិការ​មិន​សមរម្យ**៖ មនុស្ស​ប្រុស​បើ​ហ៊ាន​មាន​អាកប្បកិរិយា​មិន​សមរម្យ​ដែល​ប៉ះពាល់​ដល់​រាងកាយអ្នក​ប៉ុណ្ណោះ​ហើយ គាត់​ពិត​ជា​ធ្លាប់ និង​ហ៊ាន​ធ្វើ​ដាក់​ស្រី​ផ្សេង​ដែរ​ហើយ។ ការ​ប្រព្រឹត្ត​បែប​នេះ មាន​​ន័យ​ថា​ជា​ការ​មិន​គោរព​សិទ្ធ ដូចនេះ​មិន​គួរ​បន្ត​ទៀត​ឡើយ។

៣.គ្មាន​ប្រច័ណ្ឌ​អី​បន្តិច​សោះ៖ ការ​ប្រច័ណ្ឌ​ខ្លាំង​ពេក គឺ​មិន​ល្អ​សម្រាប់​ស្នេហា​ឡើយ។ តែ​បើ​អត់​សោះ​រឹតតែ​មិន​ល្អ​ ព្រោះ​វា​បង្ហាញ​ពី​ការ​មិន​ចាប់អារម្មណ៍ និង​គិត​ពី​មិត្ត​ស្រី ឬ​អាច​ថា​មក​ពី​គ្មាន​អារម្មណ៍​ស្រលាញ់។ ទោះជា​គាត់​ជឿជាក់ និង​ទុកចិត្ត​អ្នក​ប៉ុណ្ណា​ក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​ធ្លាប់​ធ្វើ​ឫក​ជាងរង៉ក់​ដាក់​ពេល មិត្ត​ស្រី​សរសើរ ឬ​ស្និទ្ធស្នាល​បុរស​ផ្សេង​ដែរ។ តែ​បើ​មិនមែន​កាយវិការ​នោះ​សូម្បី​ម្ដង មិន​ប្រាកដ​ថា​គេ​ស្រលាញ់​អ្នក​ស្មោះ​អត់​ ឬ​មិន​ស្រលាញ់៕

រូបតំណាង

ចុចអាន៖មនុស្ស​ប្រុស​ចង់​បែក​ តែង​តែមាន​លេសដ៏​កំសត់ ៥ យ៉ាង​នេះ​ជា​និច្ច

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម