វិធីដោះលែងខ្លួនពីរឿងទុក្ខសោកទាំងប៉ុន្មានដែលបានជួបក្នុងជីវិត!
- 2017-10-09 07:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីដោះលែងខ្លួនពីរឿងទុក្ខសោកទាំងប៉ុន្មានដែលបានជួបក្នុងជីវិត!
ជីវិតតែងតែជួបរឿងពិបាកចិត្ត រឿងមិនល្អ តែទោះបីជាយ៉ាងណាក៏អ្នកគួរតែចេះដោះលែងខ្លួនឯង ឲ្យបានធូរស្បើយពីរឿងទាំងនោះដែរ។ វិធីខាងក្រោមនេះគឺអាចជួយឲ្យអ្នកបានធួរស្រាលខ្លនៅពេលជួបរឿងឈឺចាប់ក្នុងជីវិត ៖
១. ដើរចេញទៅមើលពិភពលោកខាងក្រៅ ៖ គួរតែចំណាយពេលដើរចេញទៅក្រៅ មើលការរស់នៅផ្សេងៗដែលអ្នកមិនធ្លាប់ជួប ធ្វើដំណើរទៅកន្លែងដែលអ្នកមិនទាន់បានទៅ និងរស់នៅជាមួយជីវភាពដែលអ្នកមិនធ្លាប់ស្គាល់ ពេលនោះអ្នកនឹងលែងមានអារម្មណ៍ថាហាត់នឿយជាមួយជីវិតទៀតហើយ។
**២. ធ្វើល្អចំពោះខ្លួនឯង ៖** ដកខ្លួនចេញពីរឿងរ៉ាវដែលមិនល្អ ដើម្បីយកពេលមើលថែខ្លួនឯង ថែរក្សាខ្លួន និង ធ្វើអ្វីដែលអ្នកចង់ធ្វើដើម្បីឲ្យខួរក្បាល និង ចិត្តជ្រះស្រឡះជាមួយរឿងដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត។
៣. ចាប់ផ្ដើមធ្វើអ្វីដែលថ្មី ៖ ចេះច្រៀង ចេះរាំ ចេះហែលទឹកអត់? បើនៅ គួរតែចាប់ផ្ដើមសាកល្បងរៀនពីវា ព្រោះពេលនោះអ្នកនឹងមានអារម្មណ៍ថាជីវិតអ្នកកំពុងដើរទៅមុខសាជាថ្មីមិនខាន។ ធ្វើបែបនេះល្អជាងយកពេលកើតទុក្ខ ឈឺចាប់ទាំងគ្មានបានអីមកវិញសោះ។
៤. ប្រើពេលចុងសប្ដាហ៍របស់អ្នកឲ្យមានតម្លៃ ៖ ប្រហែលពេញមួយសប្ដាហ៍នេះអ្នកចំណាយថាមពល ចំណាយខួរក្បាលច្រើនពេកហើយ ដូច្នេះគួរតែសម្រាកហើយ មិនគួរយកពេលទៅគិតរឿងការងារ រឿងអត់ប្រយោជន៍ទៀតនោះទេ គួរតែចំណាយពេលនេះ ទៅលំហែកាយ ដើរផ្សារ មើលកុន ហែលទឹក ច្រៀង រាំ ដើម្បីយកកម្លាំងបន្តនៅក្នុងថ្ងៃបន្ទាប់ទៀត។
៥. ដើរចេញពីកន្លែង និង មនុស្សដែលអ្នកមិនចង់ជួប ៖ គេចបានគួរតែគេច ព្រោះពេលដែលជួបមនុស្សដែលអ្នកមិនចង់ជួបវាគ្មានបានអីមកវិញក្រៅពីការមិនសប្បាយចិត្តនោះទេ ហើយបើកន្លែងនោះជាកន្លែងដែលអ្នកមិនចង់នៅ គួរតែចាកចេញបើអាច កុំទ្រាំរហូតដល់អ្នកស្អប់ពិភពលោកនេះទាំងមូល។
រឿងខ្លះឈប់គិតបានគួរតែឈប់គិត ព្រោះបើនៅតែគិតទៀតអ្វីដែលនៅសល់គឺមានតែការលំបាកចិត្តប៉ុណ្ណោះ៕
ចុចអាន៖ស្រីៗដែលមានភាពស្មោះត្រង់ចំពោះខ្លួនឯង នឹងទទួលបានអត្ថប្រយោជន៍ ៥ យ៉ាង