កុំ​អង្វរ​អ្នក​ណា​ម្នាក់​ដើម្បី​ឲ្យ​គេ​មក​ស្រឡាញ់​អ្នក​ទាំង​គេ​គ្មាន​អារម្មណ៍​នោះ

  • 2017-09-20 02:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​មិន​មែន​ជា​ការ​ដាក់​ទាន ឬ​ក៏​ជា​ការ​អង្វរ​លន់​តួ​នោះ​ទេ តែ​វា​ជា​អារម្មណ៍​​ដែល​កើត​ចេញ​ពី​ចិត្ត​ និង បេះដូង។

អ្នក​មិន​គួរ​អង្វរ​អ្នក​ណា​ម្នាក់​ឲ្យ​គេ​មក​ស្រឡាញ់ មក​​នៅ​ក្បែរ​អ្នក​ទាំង​គេ​មិន​មាន​អារម្មណ៍ឡើយ ព្រោះអ្នក​មាន​ជីវិត​ផ្ទាល់​ខ្លួន មាន​ភាព​ថ្លៃថ្នូរ​ក្នុង​ជីវិត​ស្នេហា ដូច្នេះ​គួរ​តែ​ស្វែង​រក​អ្វី​ដែល​ល្អ​ជាង​នេះ មិន​មែន​ទៅ​យំ​អង្វរ​ឲ្យ​គេ​មក​ស្រឡាញ់​ មក​អាណិត​អ្នក​នោះទេ។ ស្នេហា​ជា​ការ​តស៊ូ​មួយ តែ​បើ​ការ​តស៊ូ​នោះ​គ្មាន​លទ្ធផល​មក​វិញ​ទេ អ្នក​គួរ​តែ​បញ្ឈប់​មុន​ពេល​ដែល​គេ​ទម្លាក់​តម្លៃ​អ្នក។ ជឿ​ថា​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ត្រូវការ ដែលស្រឡាញ់ និង កំពុង​រង់​ចាំ​អ្នក​ តែ​ហេតុអី​អ្នក​ត្រូវ​បន្ទាប​ខ្លួន​ព្រោះ​មនុស្ស​ម្នាក់​ដែល​មើល​មិន​ឃើញ​ពី​តម្លៃ​អ្នក?

រូបតំំណាង

ស្នេហា​គឺ​មិន​អាច​បង្ខំ ហើយ​វា​កាន់​តែ​ស្មុគស្មាញ​នៅ​ពេល​ដែល​វា​ដើរ​បញ្ច្រាស​ទិស​គ្នា ប៉ុន្តែ​អ្នក​ក៏​មិន​គួរ​បណ្ដោយ​ឲ្យ​វា​គ្រប់​គ្រង ឬ រុញ​ច្រាន​ឲ្យ​អ្នក​ដើរ​ផ្លូវ​ខុស​ដែរ។ ត្រូវ​ចាំ​ថា​អ្នក​មិន​អាច​បង្ខំ​គេ​ឲ្យ​មក​ស្រឡាញ់​អ្នក​ទាំង​ដែល​គេ​គ្មាន​ចិត្ត​ឡើយ ដូច្នេះ​គួរ​តែ​ចេះ​ទទួល​យក​ការ​ពិត ហើយ​បើកចិត្ត​មើល​ពី​តម្លៃ​មនុស្ស​ក្បែរ​ខ្លួន ព្រោះ​អ្នក​ធ្លាប់​យល់​ពី​អារម្មណ៍​ដែល​គេ​បដិសេធន៍​ហើយ ថា​វា​ឈឺ វា​វេទនា​ប៉ុណ្ណា ដូច្នេះ​បើ​អាច​កុំ​ឲ្យ​វា​កើត​ឡើង​លើ​អ្នក ឬ អ្នក​ណា​​ម្នាក់​ទៀត​អី។

រូបតំណាង

អ្នក​គួរ​តែ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ជម្រើស មិន​មែន​ជា​មនុស្ស​ដែល​ត្រូវ​គេ​ជ្រើសរើស​នោះ​ទេ៕

ចុចអាន៖គួរ​​មានអ្នក​ថ្មី​ ឬ​ក៏​អត់ បើ​អ្នកអត់​ទាន់​អស់​ចិត្ត​​ស្រលាញ់ជាមួយ​អ្នក​ចាស់?

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម