បុរស ៦ប្រភេទ ដែលសក្តិសមជាមួយមនុស្សស្រីក្បាលរឹង និងឯករាជ្យ!
- 2017-10-06 07:31:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរស ៦ប្រភេទ ដែលសក្តិសមជាមួយមនុស្សស្រីក្បាលរឹង និងឯករាជ្យ!
មនុស្សយើងមានភាពខុសគ្នា ចរិតក៏ខុសគ្នាដែរ សម្រាប់មនុស្សស្រីដែលមានភាពឯករាជ្យក្នុងជីវិតគឺនាងចង់បានបុរសដែលមានលក្ខណៈផ្សេងពីមនុស្សដទៃទៀត ហើយបើសិនជាអ្នកចង់ស្រឡាញ់មនុស្សស្រីបែបនេះ នោះអ្នកគួរតែមានចរិតបែបនេះ៖
១. មនុស្សប្រុសចូលចិត្តលេងសើច
មនុស្សស្រីបែបនេះគឺមិនចេះចាញ់អ្នកណាទេ នាងមានចរិតមានៈ ឬ រឹងខ្លាំង តែបើដៃគូនាងជាមនុស្សដែលពូកែលេងសើចគឺអាចធ្វើឲ្យនាងមានអារម្មណ៍ប្លែក និងមានក្ដីសុខជាងនៅជាមួយមនុស្សដែលម៉ឺងមាត់។ តែត្រូវដឹងថាការលេងសើចនោះចំពេលវេលាដែលនាងចង់បាន ព្រោះពេលខ្លះការលេងជ្រុលអាចឲ្យនាងធុញក៏ថាបាន។
**២. មនុស្សប្រុសស្ងប់ស្ងាត់**
ស្ងប់ស្ងាត់ត្រង់នេះមានន័យថាគាត់មិនចូលចិត្តបង្ហាញ ឬ បើកទម្លាយពីស្នេហាគាត់ជាមួយនាងនោះទេ ព្រោះមនុស្សស្រីដែលឯករាជ្យគឺមិនចូលចិត្តរញ៉េរញ៉ៃ ឬ ផ្អែមល្ហែមដូចមនុស្សដទៃទៀត ដូច្នេះនាងក៏មិនចូលចិត្តការបង្អួត ឬ ស្និទ្ធស្នាលខ្លាំងដែរ។
៣. មនុស្សប្រុសដែលមានមហិច្ឆតា
នាងចង់បានមនុស្សប្រុសដែលគិតគូរវែងឆ្ងាយ ហើយមានមហិច្ឆតាក្នុងជីវិត មិនមែនគិតថា បានប៉ុណ្ណា យកប៉ុណ្ណឹងនោះទេ។ នាងស្រឡាញ់អត្តចរិតច្បាស់លាស់ និង មានគោលដៅក្នុងជីវិត មិនមែនបណ្ដោយជីវិតឲ្យទៅតាមព្រេងវាសនាទេ។
៤. មានភាពស្មោះត្រង់ឲ្យត្រូវស្ថានការណ៍ ៖
មនុស្សមិនអាចស្មោះត្រង់រហូតដូចដែលយើងចង់បាននោះទេ ដូច្នេះនាងមិនប្រាថ្នា ឲ្យគេស្មោះត្រង់នឹងនាងនោះទេ គ្រាន់តែដឹងថាអ្វីដែលគួរធ្វើ ទៅបានហើយ។ ម្យ៉ាងទៀតបើចង់បានអីក្រៅ គួរតែប្រាប់នាងតាមត្រង់មិនបាច់លាក់បាំងនឹងនាងនោះទេ។ ព្រោះនាងមិនចូលចិត្តឃាំងឃាសង្សារខ្លួនឯងកុំឲ្យទៅរកមនុស្សស្រីផ្សេងនោះទេ នាងក៏មិនចូលចិត្តអ្នកណាលួចក្បត់នាងក្រោយខ្នងដែរ ដូច្នេះបើអស់ចិត្ត បើចង់ទៅអាចប្រាប់នាងតាមត្រង់បាន។
៥. មនុស្សប្រុសដែលស្រឡាញ់ជីវិតខ្លួនឯង ៖
នាងមិនត្រូវការឲ្យគេស្រឡាញ់នាងរហូតដល់ភ្លេចខ្លួនឯងនោះទេ គឺត្រូវចេះស្រឡាញ់ខ្លួនឯង និង ពេលវេលារីករាយរបស់ខ្លួនឯង។ នាងចូលចិត្តមនុស្សដែលមានភាពរឹងមាំ មិនទន់ជ្រាយ ហើយ អាចសម្រេចគោលដៅខ្លួនឯងបានទោះបីជាគ្មាននាងក៏ដោយ។
៦. មនុស្សប្រុសដែលមិនដាក់សម្ពាធឲ្យនាង ៖
នាងមិនចូលចិត្តអ្នកណាបញ្ជា ឬ ត្រួតត្រា ហាមឃាត់សេរីភាពនាងនោះទេ ដូច្នេះនាងនឹងស្វែងរកដៃគូដែល មិនដាក់សម្ពាធ មិន ឲ្យនាងតម្រូវតាមចិត្តគេ ហើយឲ្យនាងធ្វើអ្វីដែលនាងមិនចង់ធ្វើ។
មនុស្សស្រីដែលមានចរិតមានៈ ឯករាជ្យគឺមានលក្ខណៈពិសេសជាងមនុស្សស្រីដទៃ ទោះបីជាពេលខ្លះនាងមិនស្ដាប់អ្នកណាបន្តិចមែន តែនាងមានភាពរឹងមាំ និងគោលដៅខ្លាំង៕
ចុចអាន៖បើសិនជានារីខ្មែរណាប្រកាន់យក ៦ ចំណុចនេះ គឺប្រាសចាកពី «ច្បាប់ស្រី»