នារី​៥​ប្រភេទ​ដែល​បុរស​មហា​សែន​ខ្លាច មិន​ហ៊ាន​យក​ធ្វើ​ប្រពន្ធ

  • 2017-10-05 02:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ធ្លាប់​ឆ្ងល់​ទេ​ថា ខ្លួន​ស្អាត​បាត​ដែរ និយាយ​រួម​ទៅ​គឺ​មិន​អន់​ឡើយ តែ​នៅ​តែ​អេ? អ្នក​អាច​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ស្រី​ខាង​ក្រោម។ បើ​ដឹង​ខ្លួន អាច​កែ​ប្រែ​បាន​កុំ​ឲ្យ​ហួស​ពេល។

មនុស្ស​ស្រី​ចូលចិត្ត​ដឹក​នាំ

គ្រា​ស្រលាញ់​គ្នា​ដំបូង ជាមួយ​នារី​ប្រភេទ​នេះ គេ​អាច​នឹង​មាន​អារម្មណ៍​ថា​នាង​ជា​មនុស្ស​ក្លាហាន រឹង​មាំ។ តែ​រយៈ​ពេល​កន្លង​ផុត​ទៅ គេ​នឹង​មាន​អារម្មណ៍​ថា​គេ​នាង​គាប​សង្កត់ ព្រោះ​អ្វី​គេ​និយាយ​ចេញ​សុទ្ធ​តែ​ត្រូវ​នាង​បដិសេធ ហើយ​ធ្វើ​តាម​តែ​ចិត្ត​ខ្លួន​ទាំង​អស់។

មនុស្ស​ស្រី​បាន​ប៉ា​ម៉ាក់​តាម​ចិត្ត​រហូត​ដល់​ខូច

ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​កើត​ក្នុង​គ្រួសារ​អភិជន តាំង​ពី​ដឹង​ក្ដី​មក​មិន​ចាំ​បាច់​ធ្វើ​អ្វី​ហត់​ដើម្បី​ទទួល​បាន​​អ្វី​ដែល​ខ្លួន​ចង់​បាន​ឡើយ គឺ​ចង់​បាន​អ្វី​គ្រាន់​តែ​ប្រាប់​ប៉ា​ម៉ាក់​នឹង​បាន​ភ្លាម។ នារី​ប្រភេទ​នេះ នឹង​មិន​អាច​ឆ្លង​កាត់​ឧបសគ្គ​បាន​ឡើយ ត្បិត​ធ្លាប់​រស់​នៅ​ក្នុង​ភាព​ស្រណុក​សុខ​ស្រួល​មក​ហើយ។

មនុស្ស​ស្រី​មាត់​ច្រើន

ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​យក​រឿង​គេ​មក​និយាយ​ឥត​ល្ហែ​គ្មាន​ថ្ងៃ​បញ្ចប់។ ដើម​ឡើយ នៅ​ក្នុង​ភ្នែក​ប្រុស គេ​អាច​មើល​ឃើញ​ថា នាង​ជា​មនុស្ស​រួសរាយ តែ​ក្រោយ​មក គេ​នឹង​ធុញ​នឹង​ការ​និយាយ​អត់​ចេះ​ចប់​របស់​នាង។

នារី​រំអួយ

“អូន​មិន​ញ៉ាំ​ទេ ខ្លាច​ធាត់" ឬ​ក៏ "អូន​មិន​ទៅ​ទេ ក្ដៅ​ណាស់" សុទ្ធ​សឹង​តែ​ជា​ស្ទីល​និយាយ​របស់​ស្រី​រំអួយ​ទាំង​អស់។ បើ​រំអួយ​បន្តិច​បន្តួច គេ​ហៅ​ថា​គួរ​ឲ្យ​ស្រលាញ់ តែ​បើ​រំអួយ​ខ្លាំង​ពេក​គេ​ហៅ​ថា​មាយា គេ​នឹង​រត់​អស់​មិន​ខាន។

នារី​សម្ភារៈនិយម

ដឹង​ថា​រក​លុយ​បាន​ត្រូវ​ចាយ​ខ្លះ តែ​បើ​ចាយ​ហួស​ពី​សមត្ថភាព​ខ្លួន​ឯង មិន​ប្រុស​មិន​អាច​ស៊ូ​ទ្រាំ​បាន​ជាមួយ​ឡើយ។ បើ​ឃើញ​អ្វី​ក៏​ទារ មិន​យូរ​ប៉ុន្មាន បុរស​ជា​សង្សារ​មុខ​ជា​ក្ស័យ​ធន​មិន​ខាន​ឡើយ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel