នារី​ៗ គួរ​ស្លៀក​ពាក់​របៀប​ម៉េច ទើប​មើល​ទៅ​ហាយ​ក្លាស?

  • 2017-10-03 07:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះ​ស្រីៗ​ដែល​ចង់​ស្លៀកពាក់​ឲ្យ​ទាន់សម័យ ចំណាយ​អស់​តិច​ តែ​មើល​ទៅ​ដូច​ថ្លៃថ្នូរ សូម​អាន​ការ​ណែនាំ​ដូច​ខាង​ក្រោម៖

១.ជ្រើស​រើស​ពណ៌​ខ្មៅ

ពណ៌​ខ្មៅ​ជា​ពណ៌​អ្នកមាន​ជាន់​ខ្ពស់​និយម​ប្រើប្រាស់​ដោយសារ​វា​បង្ហាញ​ពី​អំណាច​និង​ភាព​ស៊ីវិល័យ។ ម្យ៉ាង​ទៀត​វា​ងាយស្រួល​ស្លៀក​ជាមួយ​ពណ៌​ដទៃ។

២.ពាក់​អាវ​ក្រៅ

អាវ​ក្រៅ​ជួយ​រំលេច​សម្រស់ និង​បង្កើន​ភាព​ជឿជាក់​។ គួរ​ជ្រើស​យក​អាវ​ក្រៅ​សាច់​ក្រណាត់​​ពណ៌​តាម​អ្នក​ចូល​ចិត្ត តែ​គួរ​ជ្រើស​យក​អាវ​ក្រៅ​ដែល​មាន​ម៉ូដ​សាមញ្ញ​លាត ឬ​មាន​ម៉ូដ​ឆ្នូត​ៗ​បន្តិច​បន្តួច។ អាវ​ក្រៅ​នេះ​អាច​ពាក់​ជាមួយ​រ៉ូប​ អាវ​យឺត និង​អាវ​សាច់​ក្រណាត់។

៣.ជ្រើសរើស​ពណ៌​ស្រាល

ក្រៅ​ពី​ពណ៌​ខ្មៅ​ អ្នក​ក៏​អាច​ស្លៀកពាក់​ពណ៌​ផ្សេងៗ​បាន​ដែរ​ តែ​គួរ​ជ្រើស​យក​ពណ៌​ស្រាល​។​ព្រោះ​វា​ជួយ​អោយ​មើល​ទៅ​ស្រស់ស្រាយ​និង​ជឿជាក់​។​

៤.ពាក់​គ្រឿង​អលង្ការ​ម៉ូដ​រំលេច

ពាក់​គ្រឿង​អលង្ការ​ណា​ដែល​សមគ្នា​ជាមួយ​ខោអាវ។ គួរ​ជ្រើសរើស​ម៉ូដ​សាមញ្ញ​ តែ​មាន​ត្បូង​ពណ៌ ឬ​អលង្ការ​តូច​ៗ​ពណ៌​មាស ឬ​ប្រាក់​បន្ថែម។

៥.ស្ពាយ​កាបូប​មាន​ទ្រង់ទ្រាយ​ច្បាស់

គួរ​ជ្រើសរើស​កាបូប​មាន​ទ្រង់ទ្រាយ​ច្បាស់លាស់​ ស្បែក​រលោង ឬ​ កាម៉ាញី។

៦.ពណ៌​ស៊ី​គ្នា

ត្រូវ​ស្លៀកពាក់​ជា​ឈុត​អោយ​មើល​ទៅ​ស៊ី​គ្នា​។ ឧទាហរណ៍​សំពត់ ឬ​ខោ​ពណ៌​ខ្មៅ ​ស្បែក​ជើង​ពណ៌​ខ្មៅ អាវ​ក្រៅ​ពណ៌​ផ្កាឈូក​ កាបូប​ពណ៌​ផ្កាឈូក៕

ចុចអាន៖ស្រីៗ​ស្លៀកពាក់​របៀបណា​ ទើប​សម្ភាសន៍​ការងារ​ជាប់?

ប្រែ​សម្រួល៖​Pencharm​

អត្ថបទពេញនិយម