ពោត​បា​រាំង​​មាន​អត្ថប្រយោជន៍​ហួស​ស្មាន ដែលស្រ្តី​​មិន​គួរ​មើល​រំលង

  • 2017-09-26 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពោត​បារាំង គឺ​ជា​បន្លែ​ដែល​ពេញ​និយម​បំផុត​នៅ​ប្រទេស​ឥណ្ឌា ព្រោះ​គេ​តែង​តែ​ឃើញ​វា​នៅ​ក្នុង​មុខ​ម្ហូប​ស្ទើរ​តែ​ទាំង​អស់​របស់​ជន​ជាតិ​ឥណ្ឌា។ បន្លែ​ប្រភេទ​នេះ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ផ្ដល់​នូវ​គុណ​សម្បត្តិ​ជា​ច្រើន​ដល់​សុខ​ភាព​ជា​ពិសេស​នារី​ៗ​។ ខាង​ក្រោម ​នេះ​ជា​គុណ​ប្រ​យោជន៍​ ១០​ យ៉ាង​របស់​ពោត​បារាំង​៖

១.ជួយ​ឲ្យ​ស្រក​ទម្ងន់

ពោត​បារាំង​ជា​បន្លែ​ដែល​មាន​កាឡូរី​ទាប​ក្នុង​ ១០០​ក្រាម​ មាន​ ៣០​កាឡូរី​។​ ដោយសារ​តែ​វា​មាន​កាឡូរី​ទាប ទើប​មាន​ជាតិ​កាក​សរសៃ​ច្រើន ធ្វើឲ្យ​វា​ជា​អា​ហារ​ដ៏​ប្រ​ពៃ​មួយ​សម្រាប់​អ្នក​តម​អាហារ​និង​ចង់​សម្រក​ទម្ងន់។

រូបតំណាង

**២.កាត់​បន្ថយ​អត្រា​ជំងឺ​បេះ​ដូង**

ពោត​បារាំង​ផ្ទុក​នូវ​ជាតិ​កាក​សរសៃ​ច្រើន​ដែល​មាន​លក្ខណៈ​ងាយ​រលាយ និង​ជួយ​ទប់​ស្កាត់​ការ​ឡើង​ជាតិ​កូលេសស្តេរ៉ូល និង​បង្ការ​ខ្លាញ់​កក​ក្នុង​បេះ​ដូង​។​

៣.គ្រប់​គ្រង​សម្ពាធ​ឈាម និង​ជាតិ​ស្ករ

ព្រោះ​តែ​បន្លែ​នេះ​មាន​ជាតិ​សរសៃ​ម៉្យាង​ឈ្មោះ​​ Eugenol ដែល​ជា​សារធាតុ​ជួយ​ពន្យឺត​ក្នុង​ការ​ស្រូប​យក​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​រំលាយ​អាហារ។ យ៉ាង​ទៀត​វា​ជួយ​បន្ថយ​ការ​កើន​ឡើង​ភ្លាមៗ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ញ៉ាំ​អាហារ និង​រក្សា​សំពាធ​ឈាម​ ។

៤.ជួយ​សម្រួល​ដល់​ការ​ទល់​លាមក

កាក​សរសៃ​ដែល​មាន​ក្នុង​ពោត​បារាំង​មាន​នាទី​ជួយ​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​បាន​ល្អ​ និង​ធ្វើ​អោយ​ពោះ​វៀន​ដើរ​ស្រួល។ ព្រោះ​សារជាតិ ​Pectin បាន​រលាយ​សព្វ​ចូល​ក្នុង​ពោះ​វៀន​ធ្វើឲ្យ​ការ​បន្ទោបង់​ចេញ​មក​ដោយ​រលូន។ វា​ជា​បន្លែ​ល្អ​បំផុត​សម្រាប់​អ្នក​ជំងឺ​ទល់​លាមក។

៥.ជួយ​ឲ្យ​ឆាប់​មាន​កូន

សម្រាប់​ស្ត្រី​ដែល​ចង់​បាន​កូន គួរតែ​ញ៉ាំ​ពោត​បារាំង​ឲ្យ​បាន​ច្រើន។ ព្រោះ​វា​មាន​ជាតិ​អាស៊ីដ Folate ដែល Folate នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​កូន​ឆាប់​ទេ​ថែម​ទាំង​ជួយ​ថែរក្សា​គភ៌ និង​កាត់​បន្ថយ​អត្រា​នៃ​ការ​រលូត​កូន​បាន​ទៀត​ផង។

រូបតំណាង

៦.បង្កើន​អ័រម៉ូន​ស្ត្រី

ពោត​បារាំង​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន​ C​ ដែល​ជួយ​បង្កើន​អ័រម៉ូន​ស្ត្រី​។

៧.បំបាត់​ភាព​ស្លេក​ស្លាំង

ពោត​បារាំង​ផ្ទុក​នូវ​ជាតិ​ដែក​ Folate និង​វីតាមីន K ដែល​ជួយ​បំបាត់​អាការៈ​ស្លេកស្លាំង​។

៨.បង្ការ​ជំងឺ​មហារីក​ពោះវៀន​ធំ

ដូចគ្នា​នឹង​បន្លែ​ដ៏​ទៃ​ដែល​សំបូរ​ជាតិ​កាក​សរសៃ​ ពោត​បា​រាំង​ជួយ​បង្ការ​ជំងឺ​មហារីក​ពោះវៀន​ធំ​ដោយ​សម្រួល​ការ​បន្ទោបង់​បាន​ទៀង​ទាត់​។

៩.ជួយ​ដល់​ភ្នែក

ពោត​បារាំង​សម្បូរ​ទៅ​ដោយ​វីតាមីន A និង​បេតាការ៉ូអ៊ីន​ដែល​ជំនួយ​ដល់​ភ្នែក​។​

១០. អាច​ព្យាបាល​អង្គែ និង​ចៃ

ពុះ​ពោត​បារាំង​ជា​ពីរ​រួច​ស្ងោរ​ក្នុង​ទឹក​ក្ដៅ​។ បន្ទាប់​ពី​រំងាស់​មួយ​សន្ទុះ​ចាំ​ដាក់ចុះ​រួច​ច្របាច់​ទឹក​ក្រូចឆ្មារ ដាក់​ក្នុង​ទឹក​នោះ រួច​យក​ទៅ​លាង​សក់៕

ចុចអាន៖ប្រយ័ត្ន! រឿង​​អាក្រក់​៦​យ៉ាង​អាច​កើត​​ឡើង​បើ​អ្នក​ផឹក​ទឹក​ដូង​ច្រើន​ពេក

ប្រែ​សម្រួល​ដោយ៖​Pencharm

អត្ថបទពេញនិយម