មក​ដល់​ខ្មែរ​ម្សិលមិញ តើ​បុគ្គល​ស្រី​ល្បី​ៗ​ណា​ខ្លះ បាន​ក្លាយ​ជា​ម្ចាស់ iPhone 8/8 Plus?

  • 2017-09-23 03:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្សិលមិញ​នេះ​គឺជា​ការ​មក​ដល់​ម៉ាក​ទូរស័ព្ទ​ដ៏​ទំនើប iPhone 8/8 Plus  ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​ដែរ គេ​ឃើញ​មាន​បុគ្គល​ស្រី​ល្បី​ៗ​ជាច្រើន បាន​ក្លាយ​ជា​ម្ចាស់​របស់​សេរី iPhone ទើប​នឹង​ចេញ​ថ្មី​មួយ​នេះ។ ក្នុង​នោះ​រួម​មាន៖

.ស៊ន សៀវម៉ី ដែល​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ២០១៧ និង​ទើប​ទទួល​បាន​តំណែង​ជា​ទូត​សុឆន្ទៈ​  Adidas ប្រចាំ​កម្ពុជា​ រូប​នេះ​បាន​ក្លាយ​ជា​ម្ចាស់ ដោយ​នាង​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក កាលពី​ព្រឹក​ម្សិលមិញ​​ដោយ​បង្ហាញ iPhone 8+ កាន់​ក្នុង​ដៃ។

.ចំណែក​តារា​ស្រី​ល្បី​មាន​មុខ​មាត់​ដូច​កូរ៉េ ស៊ិន យូប៊ីន វិញ​ក៏​មិន​បង្អង់​យូរ​ដែរ ដោយ​គ្រាន់តែ​ទូរស័ព្ទ iPhone សេរី​ថ្មី​មក​ដល់​ប្រទេស​កម្ពុជា​ម្សិលមិញ​ភ្លាម នាង​ក៏​ក្លាយ​ជា​ម្ចាស់ iPhone 8+ ភ្លែត​ដែរ។

.កាលពី​យប់មិញ​អ្នកស្រី ដេត ម៉ាលីណា (Deth Malina) ដែល​ជា​ភរិយា​ឧកញ៉ា​វ័យ​ក្មេង ឌួង ឆាយ ដ៏​ល្បី​ល្បាញ​ផ្នែក​ជំនួញ និង​ការងារ​មនុស្ស​ធម៌​បាន​បង្ហោះ​រូបភាព រួម​ទាំង​សរសេរ​ថា៖ "ស្វាមី​ឲ្យ​កុម្ម៉ង់​គេ​តាំង​ម្សិលមិញ​ចុះ​យន្តហោះ​មកដល់ SOUND CLUB ភ្លាម​បាន​ភ្លែត??? i in love gold 8+ hehe thx so much huni love u”៕

ចុចអាន៖ស្រីៗ​ឃើញ​ច្បាស់​លង់​ស្នេហ៍ Galaxy Note 8 ពណ៌​ផ្កាឈូក​ស្រស់

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម